Home កីឡា ប៉េឡេ​ដើរ​បង្...

ប៉េឡេ​ដើរ​បង្កើតកូន​ច្រើនរា​ប់​មិន​អស់ ទាំង​កូន​ខ្លះ​គាត់​មិន​ដែល​ស្គាល់​មុខ​ផង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក​ប៉េឡេ​បានដើរ​បង្កើតកូនជា​ច្រើននាក់ ដោយ​កូន​ខ្លះ​គាត់​មិន​ទាំង​ស្គាល់​មុខ​ផង​។​

​តារាបាល់ទាត់​វ័យ ៨០ ឆ្នាំ​រូប​នេះ​បាន​រៀបការ​៣ ដង​ហើយ ប៉ុន្តែ​បាន​សារភាព​ថា​មាន​ស្រី​លួចលាក់​ច្រើន​រាប់មិនអស់ ហើយ​គាត់​មិន​ដែល​បាន​ស្គាល់​មុខ​កូនៗ​ជាមួយ​ស្រី​ទាំងនោះ​ទេ​។​

​លោក​ប៉េឡេ​និយាយថា “​និយាយ​ដោយ​ស្មោះ ខ្ញុំ​បាន​មាន​ស្រី​លួចលាក់​ច្រើន ដែល​លទ្ធផល​ខ្លះ​នាំ​ឱ្យ​មាន​កូន ប៉ុន្តែ​ខ្ញុំ​បានដឹង​អំពី​រឿង​នេះ​នៅ​ពេល​ក្រោយ​ប៉ុណ្ណោះ​”​។​

​វីរបុរស​កីឡាករ​បាល់ទាត់​ប្រេ​ស៊ីល​រូប​នេះ​មានកូន​ក្នុង​ខោ​៥​នាក់​គឺ​ឈ្មោះ​ខែល​លី​អាយុ ៥៤ ឆ្នាំ អេ​ឌី​ញ៉ូ​អាយុ ៥០ ឆ្នាំ ជេន​នី​ហ្វើ​អាយុ ៤២ ឆ្នាំ​និង​កូនភ្លោះ យ៉ូ​ស្វេ និង សេ​ឡេស​ស្តេ អាយុ ២៤ ឆ្នាំ​មក​ពី​អាពាហ៍ពិពាហ៍​ពីរ​ដំបូង​របស់​គាត់​ក៏​ដូច​ជា​កូនៗ​ជាច្រើន​ទៀត ដែល​គាត់​មាន​ជាមួយនឹង​ស្រី​លួចលាក់​។​

​ទោះយ៉ាងណា នៅក្នុង​វីដេអូ​ឯកសារ​ថ្មី​របស់ Netflix ដែល​មាន​ចំណងជើង​ថា “Pele”​តារាបាល់ទាត់​រូបនេះ​បាន​និយាយថា​គាត់​ស្មោះត្រង់​នឹង​ប្រពន្ធ​និង​មិត្តស្រី​របស់គាត់​ដោយ​ហ៊ាន​ប្រាប់​អំពី​​ស្រី​លួចលាក់​របស់​គាត់​។​

​គាត់​បាន​និយាយថា “​ភរិយា​របស់​ខ្ញុំ​ដែល​ជា​មិត្តស្រី​ដំបូង​បានដឹង​អំពី​រឿងនេះ​។ ខ្ញុំ​មិនដែល​កុហក​ទេ​”៕

​ប៉េ​ឡេ​ទទួលស្គាល់ថា​មានកូន​ច្រើន តែ​កូន​ខ្លះ​អត់​ដែល​ស្គាល់​មុខ​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleកម្ពុជានិងវៀតណាមបាននិងកំពុងរិះរកមធ្យោបាយនិងនីតិវិធីដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងកាត់បន្ថយការកកស្ទះនៅតាមច្រកទ្វារអន្តរជាតិនិងបង្កើនបរិមាណរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែកើនឡើង សំដៅជំរុញកំណើនសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
Next articleសត្វទន្សោងឈ្មោលមួយក្បាលបានជាប់អន្ទាក់និងត្រូវបានព្រានព្រៃចង្រៃបាញ់ទម្លុះបំពង់ក ហើយប្រឹងរត់មកស្លាប់នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយធ្វើពិធីបង្សុកូល សត្វទន្សោងនេះ ត្រូវបាន​យក​មកបញ្ចុះនៅទីស្នាក់ការបរិស្ថានចុងភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕
- Advertisment -

Most Popular