ប្រែសម្រួល : កញ្ញាដាលីស ៖ គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham លោកចូសេ ម៉ូរីញ៉ូនៅតែជឿថា ក្រុមរបស់លោកអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ នៃក្របខ័ណ្ឌ Premier League ហើយនិយាយថាតារាងបច្ចុប្បន្នគ្មានន័យអ្វីទាំងអស់។
ការទទួលបានជ័យជម្នះត្រឹមតែ ៣ លើកក្នុង ១២ ប្រកួតចុងក្រោយនេះបានធ្វើឱ្យក្រុម Spurs ធ្លាក់ចុះពីលើកំពូលតារាងមកនៅត្រឹមចំណាត់ថ្នាក់លេខ ៩ ហើយឥឡូវនេះពួកគេជាអ្នកខាងក្រៅដែលត្រូវប្រឹងយកកៅអី Champions League។
ដំណើរនៅថ្ងៃអាទិត្យទៅកាន់ទឹកដីរបស់ West Ham ពិតជាសំខាន់ខ្លាំងណាស់ ខណៈពួកគេមាន ៦ ពិន្ទុនៅពីក្រោយក្រុមញញួរធំ ហើយដោយសារមាន១ប្រកួតក្នុងដៃ អ៊ីចឹងបើឈ្នះនឹងផ្តល់ក្តីសង្ឃឹមដល់ពួកគេឡើងវិញដើម្បីឡើងទៅរកទីកំពូលទាំង ៤ ។
នៅក្នុងរដូវកាលដែលប្រែប្រួលឥតឈប់ឈរ ដែលក្រុមនីមួយៗត្រូវលេងការប្រកួតខុសៗគ្នា លោកម៉ូរីញ៉ូនិយាយថា អ្វីៗនៅតែអាចកើតឡើង។
លោកនិយាយថា “វាដូចតែគ្នាទេ ពេលអ្នកចាញ់៣ប្រកួតជាប់អ្នកនឹងធ្លាក់ទៅលេខអន់ ពេលអ្នកឈ្នះ៣ប្រកួតជាប់អ្នកនឹងឡើងទៅលេខល្អ។ វាដូចតែកាលពីរដូវកាលមុនអ៊ីចឹង សូមបន្តដំណើររហូតដល់ចប់រដូវកាល ហើយមើលថាតើយើងឈរនៅទីណាលើតារាងពិន្ទុ។ នៅទីបញ្ចប់ តារាងពិន្ទុតែងផ្តល់ឱ្យអ្នកនូវអ្វីដែលអ្នកសមនឹងបាន”៕
លោកម៉ូរីញ៉សង្ឃឹមថា Spurs អាចឈរនៅចំណាត់ថ្នាក់កំពូលទាំង ៤ នៃក្របខ័ណ្ឌ Premier League