យុវជន​៦៣​នាក់​ស្ម័គ្រចិត្ត​ចូលរួម​បំរើកា​រងារ​ក្នុង​មូលដ្ឋាន ពិសេស​បំរើ​ប្រជាពលរដ្ឋ​ឃុំ​ស្អាង​ភ្នំ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុមយុវជន​៦៣​នាក់​បានប្រកាស​ស្ម័គ្រចិត្ត​ចូលរួម​បំរើកា​រងារ​ក្នុង​មូលដ្ឋាន ពិសេស​បំរើ​ប្រជាពលរដ្ឋ​។ ការប្រកាស​បានធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល តាមរយៈ​កញ្ញា យុង ខេមរា សមាជិក​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្អាង និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ តំណាង​លោក​អ៊ា​វ ចំរើន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ ។​

​យុវជន​ដែល​បានប្រកាស​ស្ម័គ្រចិត្ត​ចូលរួម​បំរើ​ប្រជាពលរដ្ឋ​បាន​ថ្លែងថា នេះ​ជាការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​ចង់បាន​ផលប្រយោជន៍​សួនតួ​ណាមួយ​ឡើយ ដែល​កើតចេញ​មកពី​ការស្រលាញ់​ស្មោះស្ម័គ្រ និង​ទំនុកចិត្ត​លើ​ក្រុមការងារ​យុវជន​បក្ស​ឃុំ​ក៏ដូចជា​គណ​ពង្រឹង រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​។

​ក្នុងការ​ប្រកាស​នេះ កញ្ញា យុង ខេមរា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យុវជន​បក្ស​ឃុំ ដែល​បន្ត​ប្រឹង​ប្រែង ដើម្បី​ប្រយោជន៍​រួម​ក្នុង​មូលដ្ឋាន រួមសុខ​រួមទុក្ខ​ជាមួយគ្នា រហូតមកដល់​ពេលនេះ ។ ​កញ្ញា​​​​ក៏បាន​ជម្រុញ​ឲ្យ​យុវជន ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ចេះ​គោរព​ចាស់ទុំ បន្ត​ប្រឹងប្រែង​រៀនសូត្រ ចេះ​សាមគ្គី​គ្នា និង​ស្ម័គ្រ​ចូល​បំរើ​ទាំង​ចិត្ត​ទាំង​កាយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular