កម្លាំងឆ្មាំទន្លេ អភិរក្សសត្វផ្សោត សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាលសំបុក និងប្រជាការពារភូមិក្បាលជួរ បានបង្ក្រាប បទល្មើសនេសាទ (នេសាទដោយប្រើឧបករណ៍ឆក់) ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់ នៅតាមដងទន្លេមេគង្គ នៅចំណុចក្បាលគោលបាក់ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។ ទន្ទឹមនឹងនេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ ព្រមានប្រជាពលរដ្ឋដទៃ ឱ្យនេសាទជាលក្ខណៈគ្រួសារ បានហើយ ប្រសិនបើនេសាទខុសច្បាប់ ថ្ងៃណាមួយ សមត្ថកិច្ច ឃាត់ចាប់បាន នឹងត្រូវផ្ដន្ទាទោស តាមច្បាប់ ស្តីពីជលផល ជាក់ជាពុំខាន។
