តើ​ការ​ផឹកស្រា​អាចជួយ​ដល់​សុខភាព​ឆ្អឹង​ចំពោះ​ស្ត្រី​មែន​ឬ?

ដោយៈ health.com.kh៖ ការស្រាវជ្រាវ​តូច​មួយ​បាន​បង្ហាញថា ការផឹក​ជាតិ​អាល់កុល ជា​ច្រើនដង​ក្នុង​មួយ​សប្តាហ៍ អាចធ្វើអោយ​ប្រសើរ​ឡើងដល់​សុខភាព​ឆ្អឹង​ចំពោះ​ស្ត្រី​វ័យ ចំណាស់ ហើយ​បន្ថយ​នៃ​ការពុក​ឆ្អឹង​របស់​ពួកគេ​ផងដែរ ។

​ឆ្អឹង​ជាទូទៅ​មានការ​បាត់បង់​ឆ្អឹង​ដែល​ចាស់ និង​ជំនួស​វិញ​ដោយ​ឆ្អឹង​ថ្មី ។ ចំពោះ​អ្នក​ដែល មាន​ជំងឺ​ពុក​ឆ្អឹង គឺ​ឆ្អឹង​ដែល​បាត់បង់ គឺ​ច្រើនជាង​ឆ្អឹង​ដែល​បង្កើត​ថ្មី ។ អ្នកស្រាវជ្រាវ បាន ពន្យល់ថា​ស្ត្រី​ក្រោយ​អស់​រដូវ គឺមាន​ហានិភ័យ​ខ្ពស់​ដោយសារតែ​ការថយចុះ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ សែន​ដែលជា​អរ​ម៉ូ​ន​មួយ​សំខាន់​សម្រាប់​ភាពរឹងមាំ​របស់​ឆ្អឹង ។

​អ្នកដឹកនាំ​ក្នុងការ​ស្រាវជ្រាវ គឺ​យូ​ហ្ស៊ុ​ឡា​អ៊ី​វ៉ា​នី (Urszula Iwaniec) ជា​សាស្ត្រាចារ្យ រង នៅក្នុង​សាកលវិទ្យាល័យ Oregon State បាន​និយាយថា ការស្រាវជ្រាវ​នេះ បានបង្ហាញ យ៉ាងច្បាស់​ថា សូម្បីតែ​ការផឹក​ស្រា​តិចតួច​ក៏ដោយ​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់ និង​អាច មាន ឥទ្ធិពល​ទៅ​មេតាបូលីស​របស់​ឆ្អឹង​ផងដែរ ។

​គាត់​បាន​និយាយថា ទៅតាម​របៀប​រស់នៅ​ប្រកបដោយ​សុខភាព, ការផឹក​ស្រា​កម្រិត​មធ្យ ម​អាចធ្វើអោយ​បាត់បង់​ឆ្អឹង​យឺតៗ ។ នេះ​មានន័យថា វា​អាច​បន្ថយ​ហានិភ័យនៃ​ការពុក​ឆ្អឹង ។

​អ៊ី​វ៉ា​នី បាន​សម្គាល់​ឃើញថា ទោះបីជា​ការផឹក​ស្រា​មិន​ឈប់ គឺជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​ជា បញ្ហា​សុខភាព​សាធារណៈ ក៏ដោយ, តែ​ឥទ្ធិពល​នៃ​ការ​ផឹកស្រា​កម្រិត​មធ្យម​មិន មាន ការយកចិត្តទុកដាក់​ច្រើន​នោះទេ ។

​ពាក់កណ្តាល​នៃ​ស្ត្រី​ជនជាតិ​អាមេរិក និង​១/៤ នៃ​បុរស​នឹង​បាក់ឆ្អឹង​ដោយសារតែ​ជំងឺ​ពុក​ឆ្អឹង, នេះ​ដោយ​យោងតាម​វិទ្យា​ស្ថា​សុខភាព ជាតិ​អាមេរិក ។ ដោយសារតែ​ការចេញ វេជ្ជបញ្ជាគឺ គោលបំនង​ក្នុងការ​ការពារ ឬ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​នេះហើយ ដែល​ធ្វើអោយ​វា​មានតម្លៃ​ថ្លៃ និង​អាច​នាំអោយមាន​ការជះឥទ្ធិពល​របស់​ថ្នាំ​ផងដែរ ។ អ្នកស្រាវជ្រាវ​បាន និយាយថា វា ជា រឿង​សំខាន់ ដើម្បី​កំណត់​ពី​កត្តា​នៃ​របៀប​រស់នៅ​ដែល​ការពារ​ឆ្អឹង ។

​ក្រុម​របស់ អ៊ី វ៉ា នី បាន​តាមដាន​ទៅលើ​ស្ត្រី​អស់​រដូវ​៤០​នាក់​, ដែល មាន អាយុ ជា មធ្យម គឺ ៥៦​ឆ្នាំ ដែល​ផឹកស្រា កម្រិត​មធ្យម និង​មិន​ប្រើប្រាស់​ការព្យាបាល​ដោយ​ជំនួស​អរ​ម៉ូ​ន នោះទេ ។

​ការផឹក​កម្រិត​មធ្យម​ត្រូវបាន​គេ​កំនត់​ពី​កន្លះ​កែវ​ទៅ​២​កែវ​ក្នុង​មួយថ្ងៃ ។ នៅក្នុង​សហរដ្ឋ អាមេរិក​, ការផឹក​ស្តង់ដារ ត្រូវបាន​គេ​ចាត់ទុក​៣៤៨ មី​លី​លីត្រ ក្នុង​មួយ​កែវ​នៃ​ស្រា​បៀរ ឬ ១៤៥ មី​លី​លីត្រ ក្នុង​មួយ​កែវ​នៃ​ស្រា ។

​នៅពេលដែល​ស្ត្រី​ឈប់​ផឹក​ក្នុង​រយៈពេល​២​សប្តាហ៍​, អ្នកស្រាវជ្រាវ​បាន​រកឃើញ​ពី ការកើនឡើង​ការបាត់បង់​កំហាប់​ឆ្អឹង​ដែលជា​កត្តា​ហានិភ័យ​នៃ​ការបាក់​ពី​ជំងឺ​ពុក​ឆ្អឹង ។

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​តិចជាង​មួយថ្ងៃ​ដែល​ស្ត្រី​បាន​ត្រឡប់មក​ផឹកស្រា​វិញ , កម្រិត​នៃ ការបាត់បង់​ឆ្អឹង​នឹង​វិល​ត្រឡប់មក​ធម្មតា​វិញ ។

​ការស្រាវជ្រាវ​ពីមុន​បាន​រកឃើញថា ការផឹក​ស្រា​កម្រិត​មធ្យ​ម​ធ្វើអោយមាន​កំហាប់​នៃ​ឆ្អឹង ខ្ពស់ជាង​អ្នក​ដែល​មិន​ផឹក ឬ​អ្នក​ដែល​ផឹក​ខ្លាំងពេក ប៉ុន្តែ​ហេតុផល​អំពី​រឿងនេះ​មិន ទាន់ ច្បាស់​នៅឡើយ ។

​អ្នកស្រាវជ្រាវ បានចង្អុលបង្ហាញ​ថា វា​លេចឡើង​ថា សកម្មភាព​របស់​ជាតិ​ស្រា​ដូច​ទៅនឹង អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​អញ្ចឹង គឺ​បន្ថយ​ការបាត់បង់​ឆ្អឹង ។

​អ៊ី​វ៉ា​នី បាន​និយាយថា ប្រភព​របស់​ស្រា​ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​នោះទេ ។ គាត់​បាន បន្តថា ស្ត្រី​ភាគច្រើន​នៅក្នុង​ការស្រាវជ្រាវ គឺជា​អ្នក​ផឹកស្រា ។ ទោះជា​យ៉ាងណា ក៏ដោយ , ដោយ​ពឹង​ផ្អែកទៅលើ​ការស្រាវជ្រាវ​ទៅលើ​សត្វ​កណ្តុរ , អាល់កុល គឺជា​រឿង​សំខាន់ ។

​អ៊ី វ៉ា នី បាន និយាយថា ឥទ្ធិពល​ដូចគ្នា នឹង​កើតមាន​លើ​បុរស ឬ​យ៉ាងណា​នោះ​មិន​ត្រូវបាន គេ​ដឹង​ច្បាស់​នោះទេ ។ ការស្រាវជ្រាវ​មិន​បង្ហាញថា ការផឹក​ស្រា​កម្រិត​មធ្យ​មកា​រពារ ជំងឺពុក​ឆ្អឹង​នោះទេ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular