ដោយ៖តារារិទ្ធ/ភ្នំពេញ៖បើទោះប្រមុខរាជរដ្ឋាភិបាកកម្ពុជាបានប្រកាសពីការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈតាមរយៈការរកឃើញករណីកូវីដ១៩រហូតដល់ទៅ៣២ករណីថ្មីក៏ដោយក៏សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន បញ្ជាក់ថាសម្តេចមិនចេញបញ្ជាឲ្យបិទផ្អាកមង្គលការការជួបជុំឬសាលារៀននោះទេ ។ ការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនយ៉ាងដូច្នេះក៏មានភ្ជាប់ដោយឥតលក្ខខណ្ឌគឺប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការ«៣ការពារនិង៣កុំ»ឲ្យខានតែបាន។ដោយសម្តេចព្រមានថាប្រសិនបើពលរដ្ឋមិនចូលរួមអនុវត្តវិធានការ «៣ការពារនិង៣កុំ»ទេសម្តេចគ្មានជំរើសអ្វីផ្សេងក្រៅតែពីរឹតបន្តឹងបន្ថែមតាមរយៈការហាមឃាត់មិនឲ្យមានការជួបជុំនិងមិនឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ដូចដែលធ្លាប់បានធ្វើរួចមកហើយនាពេលកន្លងមក ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញនឹងក៏ដូចតំបន់ដទៃទៀតជាពិសេសនៅរាជធានីភ្នំពេញត្រូវបង្កើនការប្រុងប្រយ័ត្នហើយរឹត បន្តឹងនៅក្នុងការអនុវត្តវិធានការ ៣ ការពារនឹង៣កុំ ។៣ ការពារគឺត្រូវតែពាក់ម៉ាសនៅទីធ្លាសាធារណៈទាំងអស់ត្រូវពាក់ម៉ាស់,ត្រូវលាងដៃនិងសាប៊ូ,ត្រូវរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រយ៉ាងតិច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖«ខ្ញុំមិនចេញបញ្ជាដើម្បីបិទនូវការរៀបមង្គលការឬកម្មវិធីផ្សេងៗទេក្នុងករណីដែលប្រជាពលរដ្ឋអនុវត្តតាមខ្ញុំមានលក្ខខណ្ឌពេលនេះខ្ញុំអំពាវនាវឱ្យអនុវត្តនូវវិធានការ ៣ការពារពាក់ម៉ាសលាងដៃនឹងរក្សាគម្លាត។ធ្វើយ៉ាងនេះគឺយើងបន្តរក្សានូវផែនការរបស់យើងទៅមុខទៀតបាននិងម្ខាងទៀតការ ពារកុំឱ្យមានការឆ្លងជំងឺ ។ខ្ញុំក៏មិនទាន់អំពាវនាវឬចេញបញ្ជាឲ្យធ្វើការបិទសាលារៀនទាំងសាលារដ្ឋនិងសាលាឯក ជននោះទេយើងបានធ្វើការត្រួតពិនិត្យនិងវាយតម្លៃទៅលើផលប៉ះពាល់ដែលវាអាចឆ្លងគឺប្រហែលជាយើងអាចឃុំគ្រងនូវតំបន់មួយចំនួនរួចស្រេចទៅហើយ ។ ដូច្នេះត្រូវយកវិធានការចំណេញគឺត្រូវពាក់ម៉ាសគ្រប់ទីសាធារណៈទាំងអស់,រក្សាគម្លាតសុវត្ថិភាពប្រសិនបើមិនអាចធ្វើបានខ្ញុំនឹងនៅសេសសល់ជំរើសណាមួយដែលត្រូវរឹតបន្តឹងបន្ថែមដូចជាការហាមឃាត់មិនឲ្យមានការជួបជុំ,ការកូនចៅដូចធ្លាប់បានធ្វើក្នុងរយៈពេលមុន ។ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងនឹងបន្តចូលរួម ៣ការពារនិង៣កុំ» ៕