បំបួស​កុលបុត្រ កុលធីតា​ក្នុង​ពិធីបុណ្យ​វិសាខបូជា​នា​មុខ​ប្រាសាទ​អង្គរ​

2247
ចែករម្លែក
  • 275
    Shares
បំបួស​កុលបុត្រ កុលធីតា​ក្នុង​ពិធីបុណ្យ​វិសាខបូជា​នា​មុខ​ប្រាសាទ​អង្គរ​(រូបថតគូលែន)

ដោយៈ​គូលែន​/​សៀមរាបៈ​នា​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​នេះ​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា នៅ​បរិវេណ​ប្រាសាទអង្គរវត្ត មាន​ពិធី​បំបួស​កុលបុត្រ កុលធីតា​ជាច្រើន​នាក់​ដែល​រៀបចំ​ដោយ មន្ត្រី​សង្ឃ​ខេត្ត ក្រុង សៀមរាប​។ ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​
កម្មវិធី​បំបួស​កុលបុត្រ កុលធីតា​សម្រាប់​ប្រជាជន​នៅ​ខេត្តសៀមរាប​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។​ពិធី​នេះ​គេ​យល់​មិន​ត្រឹមតែ​ជាការ​គោរព ប្រ​ណិ​បត​ន៍​ព្រះពុទ្ធសាសនា ប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​ជាការ​តបស្នង​សង​គុណ​ចំពោះ​អ្នកមានគុណ មាន​ឪពុកម្តាយ ជីដូន​ជីតា​ជាដើម ហើយក៏​ជាការ​អប់រំ​ចិត្ត​ចំពោះ​កុលបុត្រ​កុលធីតា​ឲ្យ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ អំពើ​ជា​កុសល​ជាដើម​៕​មន​