Home ព័ត៌មានជាតិ សន្តិសុខ កម្មករ របួស ១...

កម្មករ របួស ១៥ នាក់ ដោយសារ រថយន្តដឹកកម្មករ បុកគោដើឆ្លងផ្លូវ បណ្ដាលឱ្យរថយន្ត ធ្លាក់ផ្លូវ

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ កម្មករ កម្មការិនី ចំនួន ១៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត បុកគោ ដើឆ្លងផ្លូវ បណ្ដាលឱ្យរថយន្ត ធ្លាក់ផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ភូមិក្រាំងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២១។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A1399 ដឹកកម្មកររោងចក្រ ចំនួន ៧០ នាក់ ស្រី ៦៥ នាក់។ អ្នកបើកបរ មានឈ្មោះ ប៊ី សារិន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រយថន្តនេះ បានបើកបរ ពីទិសខាងលិច ទៅខាងកើត មកដល់ចំណុចខាងលើ បានបុកគោ ១ក្បាល ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យរថយន្ត ធ្លាក់ផ្លូវ ផ្អៀងទៅខាងជើង ចាក់កម្មករ បណ្តាលឲ្យគ្រោះថ្នាក់កម្មករ ១៥ នាក់ ក្នុងចំណោម ៧០ នាក់នោះ។

ប្រភព បានបន្តថាៈ ក្រោយពីរថយន្តផ្អៀង ចាក់កម្មករ ហើយមន្ត្រីនគរបាលជំនាញស្រុកសំរោងទង បានហៅរថយន្តសាមុយ ដឹកជនរងគ្រោះ ដែលរបួសធ្ងន់ ៥ នាក់ ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក។ ចំណែកអ្នករងរបួសស្រាល ១០ នាក់ សម្រាកព្យាបាល ក្នុងមណ្ឌលសុខភាពក្រូចមាស ។ វត្ថុតាងរថយន្ត និងមេគោញី ដែលរថយន្ត បុកងាប់ ១ក្បាលនោះ បានត្រូវយកទៅរក្សាទុក នៅប៉ុស្តិ៍ នគរបាលរដ្ឋបាល តាំងក្រូច រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular