នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៩រូបទៀតបានរួចផុតការបោះឆ្នោតទម្លាក់ នៅក្នុងការបោះឆ្នោតសម្តែងការទុកចិត្តពីសមាជិកសភាកាលពីថ្ងៃសៅរ៍ទី២០កុម្ភៈ ក្រោយការជជីកសួរដេញដោលអស់៤ថ្ងៃ ។ញត្តិសម្តែងការមិនទុកចិត្តនាយករដ្ឋមន្ត្រីត្រូវបានច្រានចោលដោយសមាជិកសភា២៧២រូប នៅពេល២០៦រូបគាំទ្រញត្តិ ។ការឈ្នះការបោះឆ្នោតក្នុងសភានេះបង្ហាញថា រដ្ឋាភិបាលរបស់លោកប្រាយុទ្ធនឹងបន្តការងាររហូតចប់អាណត្តិ។
