​ក្រសួង​ការងារ​ចេញ​សេចក្តីណែនាំ​ពី​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ក្នុង​ព្រឹត្តិការណ៍​សហគមន៍​-២០​កុម្ភៈ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ក្នុង​ព្រឹត្តិការណ៍​សហគមន៍​-២០​កុម្ភៈ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់ថា​ដើម្បី​ចូលរួមចំណែក​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ក្នុងអំឡុង ព្រឹត្តិការណ៍​សហគមន៍​-២០​កុម្ភៈ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត ដូចខាងក្រោម​៖

១. ត្រូវ​ពង្រឹង​ការអនុវត្ត​សេចក្តីណែនាំ​លេខ​០០៤/២០ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​វិធានការ បង្ការ​ជំងឺ​កូ​វីដ -១៩ នៅតាម​រោងចក្រ សហគ្រាស របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​។

២. ត្រូវ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ “៣​ការពារ = ការពាក់​ម៉ាស​, ការ​លាងដៃ​, និង​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​” និង​វិធានការ *៣​កុំ = កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​,
​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​ដែល​មិនដឹង​ប្រភព​ច្បាស់លាស់ , និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា​”​។

៣. មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​ដែល​មិនមែនជា​អ្នកគ្រប់គ្រង ឬ​កម្មករនិយោជិត ឬ​មន្ត្រី​មាន​សមត្ថកិច្ច ចេញចូល បរិវេណ​រោងចក្រ សហគ្រាស ជាដាច់ខាត​។ ទន្ទឹមនឹងនោះ ត្រូវ​ប្រាប់​នូវ​ប្រវត្តិ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ស្ថានភាព សុខភាព​របស់​បុគ្គលិក​ដែល​ទើប​វិលត្រឡប់​មកពី​បរទេស​ឱ្យបាន​ច្បាស់លាស់​មុននឹង​អនុញ្ញាតឱ្យ​ចូលធ្វើកា​រវិ​ញ​។​

៤. ត្រូវ​ផ្តល់ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល​ជាបន្ទាន់ ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ​ណាមួយ​កើតឡើង ចំពោះ កម្មករនិយោជិត​រប​ស់​ខ្លួន​។

៥. ត្រូវ​អប់រំ ណែនាំ និង​លើកទឹកចិត្ត​ឱ្យ​គ្រប់​បុគ្គលិក កម្មករនិយោជិត​ទាំងអស់​កុំ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ការ​គេច​នេះ​នឹង​នាំឱ្យមាន​ហានិភ័យ​ដល់​ខ្លួនឯង​ផង សុខភាព​សាធារណៈ​ផង និង​ត្រូវ​រង​ការពិន័យ​អន្តរកាល​ផង​។​
​ជាមួយគ្នានេះ​ក្រសួង​ការងារ​បានបញ្ជាក់​ដោយ​បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​នឹង​អនុវត្ត​សេចក្តីណែនាំ នេះ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular