Home ព័ត៌មានសំខាន់ៗ នាយកដ្ឋាន​ប្រ...

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ភោជនីយដ្ឋាន​និង​ក្លិប​អិន​ប្រាំបី​ទាំងអស់​រួសរាន់​ទៅពិនិត្យ​សុខភាព​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈនៅ​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​តាមរយៈ​ផេ​ក​ផ្លូវការ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ភោជនីយដ្ឋាន​និង​ក្លិប អិន​ប្រាំបី​ទាំងអស់ និង​ទីតាំង​ដទៃទៀត សូមមេត្តា​រួសរាន់​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​(​ខណ្ឌមានជ័យ ភ្នំពេញ​) ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ជា​កំហិត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ។


​ក្លិប​កម្សាន្ត អិន​ប្រាំបី ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ កាលពី​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​បិទ​តំបន់​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​។​

​គួរ​បញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែកុម្ភៈ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ពិសេស ទៅកាន់​ជនរួមជាតិ​។ សម្តេច​បានប្រកាស​ពី​ករណី​ផ្ទុះ​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​៣ ដែល​ស​ម្តេ​ប្រសិទ្ធ​នាម​ថា “​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ​”​។
​សម្តេច ហ៊ុន សែន ប្រកាសថា មកដល់​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ រកឃើញ​ឆ្លង​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ចំនួន ៣២​នាក់​។ អ្នក​ទាំងនោះ សុទ្ធតែជា​ជនជាតិ​ចិន​។ ការឆ្លង​សហគមន៍​នេះ ដោយសារតែ​អ្នកពាក់ព័ន្ធ​នឹង​ក្លិប N8 បាន​ទៅធ្វើ​តេស្ត រក​កូ​វីដ ដើម្បី​ចេញទៅ​ក្រៅប្រទេស​។​ដើម្បី​ទប់ស្កាត់​ការឆ្លង​សហគមន៍​នេះ សម្តេច ហ៊ុន សែន បានប្រកាស​បិទ​តំបន់​មួយចំនួន នៅ​រាជធានី​ភ្នំពេញ ដូចជា ក្លិប​កម្សាន្ត អិន​ប្រាំបី និង​អា​ផាត​មិន រួមទាំង​ផ្ទះមួយ​ចំនួន ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​វិធានការ​”៣​ការពារ និង ៣​កុំ​” ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូចជា ពាក់​ម៉ាស លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់ ទៅ​ម្នាក់ ចន្លោះ​ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ​ជាដើម​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular