ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី២០ខែកុម្ភៈនេះបង្ហាញថាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញ ជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញ ជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល(រូបថតក្រសួងសាធារណការ)
សូមបញ្ជាក់ថាផ្លូវជាតិលេខ២១នេះមានប្រវែងសរុប៦៣,៦គីឡូម៉ែត្រ(ពីតាខ្មៅដល់ជ្រៃធំ)បានបើកការដ្ឋានសាងសង់ធ្វើឱ្យប្រសើរឡើងកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦និងបញ្ចប់ការសាងសង់នៅខែតុលាឆ្នាំ២០១៧កន្លងទៅក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភពដដែលបន្តថាក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យការងារសាងសង់ជញ្ជាំងបេតុងការពារច្រាំងព្រែក ត្រង់ចំណុចបង្គោលព្រំដែនលេខ២៤៦ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម)ដែលអនុវត្តដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលដើម្បីទប់ស្កាត់និងការពារបង្គោលព្រំដែនដែលជាសំណង់ប្រវត្តិសាស្ត្រកុំឲ្យបាក់ចូលក្នុងព្រែក ក៏ដូចជាដើម្បីថែរក្សាការពារពីការប្រែប្រួលបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ៕សរន