Home ព័ត៌មានជាតិ នយោបាយ អគ្គមេបញ្ជាកា...

អគ្គមេបញ្ជាការ​ចេញ​សេចក្តីណែនាំ​ប្រាំ​ចំណុច​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដោយ​អនុវត្តតាម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងដំណាក់កាល​នៃ​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​សេចក្តីណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៥​ចំណុច ដូច​មាន​ក្នុង​សេចក្ដីណែនាំ​ដូចខាងក្រោម​នេះ :

១- គ្រប់​កងឯកភាព ទីតាំង​ឈរជើង​កងទ័ព និង​សាលា ជាពិសេស​បណ្តា​អង្គភាព​ដែលមាន​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ រឹតបន្តឹង​ការគ្រប់គ្រង កម្លាំង​ឱ្យបាន​ល្អ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការ​វាស់​កម្ដៅ​នៅ​គ្រប់​ច្រកចេញ​-​ចូល​អង្គភាព ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​បន្ទាយ រោង​បាយ បន្ទប់​ប្រជុំ ឬ​បន្ទប់ធ្វើការ រួម​នឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល​។​

២- យោធិន​ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» ត្រូវយក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក្ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត ក្នុងករណី​យោធិន​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក្ក​ឱ្យបាន​ត្រឹមត្រូវ នឹងត្រូវ អនុ​វត្តបទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ និង​អនុក្រឹត្យ​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័​ក្ត​ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

៣- មិនត្រូវ​រើសអើង​ចំពោះ​អ្នក​ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

៤- គ្រប់​កងឯកភាព និង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ត្រៀមកម្លាំង​ទាំង​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងករណី​មាន​បទ​បញ្ញា​។​

៥- ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អ្នក ចំណាកស្រុក អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​បំផុត​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក្ក និង​រួមគ្នា​ពង្រឹង​វិធានការ​ការពារ​ជំងឺ កូ​វីដ​-១៩ តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល ។​

​ទទួលបាន​នូវ​សេចក្តីណែនាំ​នេះ មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវអនុវត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការ​ចម្លងជំងឺ កូ​វីដ​-១៩ និង​អប់រំ​សុខភាព​មាត់​ធ្មេញ ដល់​សិស្សានុសិស្ស​សរុប​ចំនួន​២៨៦​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៥​នាក់ ស្ថិតក្នុង​អនុវិទ្យាល័យ ទួល​ស្នោរ ភូមិ​ស្នោរ​កើត សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។
Next articleដោយ​អនុវត្តតាម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងដំណាក់កាល​នៃ​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​សេចក្តីណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ៥ចំណុច។
- Advertisment -

Most Popular