ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នគរបាលខេត្តបន្ទាយមានជ័យ បានបង្កើនកម្លាំងច្រើនដូចម្រាមដៃនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនក្នុងការរឹតបន្តឹងលើការជ្រៀតចេញពីថៃមកកម្ពុជាពលករខ្មែរ ដើម្បីនាំទៅធ្វើចត្តាឡីស័ក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អោយដឹងកាលពីថ្ងទី២០ខែកុម្ភៈឆ្នាំ២០២១ថា៖ លោកបានចាត់តាំងបានចុះត្រួតពិនិត្យដោយផ្ទាល់ លើកងកម្លាំងនគរបាលការពារព្រំដែនវរះ៨៩១ នៅ ប៉ុស្តិ៍ក្បាលស្ពាន ឈរជើងនៅតាមចំណុច លើបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នងភូមិសាស្ត្រ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ពលករខ្មែរចំណាកនិងចំណូលស្រុកដោយខុសច្បាប់ឆ្លងកាត់ព្រំដែនកម្ពុជ ថៃ ដើម្បីនាំយកទៅធ្វើចត្តាឡីស័ក្ត តាមវិធានការរបស់ក្រសួងសុខាភិបាល ។
ប្រភពពីកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនទាំង៤វរៈ នគរបាលប៉ុស្តិ៍រដហឋបាលឃុំ សង្កាត់ និងអធិកាដ្ឋានស្រុកក្រុងទាំថ៥ ជាប់ព្រំដែន ត្រូវបានទទួលបញ្ជារបន្ថែមអោយបង្កើនការល្បាតឬបណ្តាក់គ្ច្រើនដូចម្រាមដៃពង្រាយតាមបណ្តោយខ្សែបន្ទាត់ព្រំដែនទាំងយប់ ទាំងថ្ងៃ ។
បំណងនៃប្រតិបត្តិការនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ការជ្រៀតចូលមកដ៏គំហុកនូវពលករខ្មែរឆ្លងដែនពីថៃមកកម្ពុជា នាពេលសហគមន៍ថៃផ្ទុះជម្ងឺកូវីត ១៩ មកក្នុងសហគមន៍កម្ពុជា ។
លោកបានបន្តថា ជាមួយគ្នានោះដែរ កម្លាំងនគរបាលគ្រប់ផ្នែកក៏បានបង្កកើនការបង្ក្រាបលើមុខសញ្ញាមេខ្យល់ កូនខ្យលនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងនាំខ្លួនពលករដែលចាញ់បោកគេ មកធ្វើចត្តាឡីស័ក ៕