ផ្សព្វផ្សាយ​របាយការណ៍​គណៈកម្មាធិការ​កណ្តាល​និង​ខេត្តបន្ទាយមានជ័យ​ឆ្ន​សំ​២០២០​និង​ទិសដៅ​ឆ្នាំ​២០២១

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​សាលា​ប្រជុំ នៃ​ស្នាក់ការ​គណៈកម្មាធិការ​ន​ប្រជាជន​កម្ពុជា ខេត្ត​បន្ទ​យ​មានជ័យ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​ដ៏​សំខាន​២ ៖
​ទី​១/ ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​គណៈកម្មាធិការ​កណ្តាល​ស្តីពី​សភាពការណ៍​ទូទៅ​និង​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ។ និង​ទី​២/ កិច្ចប្រជុំ​ស្តីពី​សភាពការណ៍​ទូទៅ​លើ​ការដឹកនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​នោះ មាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល – ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ជា​អធិបតី​។ និង លោក​អនុប្រធាន និង​សមាជិក​ក្រុមការងារ​គ្រប់​ថ្នាក់​និង​គណបក្ស​មូលដ្ឋាន​។ បាន​ចូលរួម​។​

​ក្នុងនោះ លោក​អ៊ុ រាត្រី ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជ​ខេត្តបន្ទាយមានជ័យ បាន​អាន​របាយការណ៍ ស្តីពី​សភាពការណ៍​ទូទៅ​លើ​ការដឹកនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ។​

​ក្នុងនោះ ឆ្នាំ​២០២០ ទូទាំងប្រទេស និង​ដោយឡែក​ក្នុង​ខេត្តបន្ទាយមានជ័យ ស្ថានភាព​ជម្ងឺ​កូ​វីត ១៩ ជា​ឧបសគ្គ​លំបាក​ដល់​ការអនុវត្ត​ភារកិច្ច​លើ​បណ្តា​វិស័យ​បម្រើអោយ​ជីវភាព​សង្គម ។​
​ក្នុងនោះដែរ ក្នុង​ខេត្ត​បាន​ជួបនឹង​គ្រោះមហន្តរាយ​រាំងស្ងួត​ដើមរដូវ​វស្សា​អូសបន្លាយ រយៈ​វែង​។ ត​មក​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​បាន​វាយប្រហារ​យ៉ាងគំហុក​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត ធ្វើអោយប៉ះពាល់​ជីវភាព​ពលរដ្ឋ​១​ផ្នែក​ធំ ។​

​លោក​បាន​បន្តថា ផ្នែក​លើ​សភាពការណ៍​នេះ ថ្នាក់ដឹកនាំ​នប​ក្ស​គ្រប់លំដាប់​ថ្នាក់ ម​ន្ទិ​រ អង្គភាព កងកម្លាំងប្រដាប់អាវុធ​មន្ត្រី​គណបក្ស និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ប្រមូលផ្តុំ​កម្លាំង​មហា​សាមគ្គី ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៥ របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ទទួលខុសត្រូវ ។​

​ចំណែក​លោក អន ស៊ុ អនុប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​អាន​របាយការណ៍​ជុំ ស្តីពី​សភាពការណ៍​ទូទៅ​លើ​ការដឹកនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១​។​

​របាយការណ៍​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​ដែល​ជ​ម្ថឺ​កូ​វីត ១៩ បង្ក​ប៉ះ​ពល់​ធ្ងន់ធ្ងរ​បំផុត​លើ​សេដ្ឋកិច្ច សង្គម​នៃ​កម្ពុជា ក៏​ដូច​ប្រទេស​ក្នុង​ពិភពលោក​នោះ គណបក្ស​យើង​រក្សា​ជំហរ​យ៉ាង​រឹ​មាំ​ក្នុងការ​គ្រប់គ្រង​សភាពការណ៍ បំផុស​លើ​កម្ពស់​ស្មារតី​សាមគ្គី​ជាតិ​ប្រជាជាតិ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល – ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ពិនិត្យ​និង​ផ្តល់​ទស្សនៈ​និង​ជម្រុញ​អោយ​ថ្នាក់ដឹកនាំ​ន​បក្ស​គ្រប់​លំដាប់ថ្នាក់ ម​ន្ទិ​រ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រី​គណបក្ស និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ប្រមូលផ្តុំ​កម្លាំង​មហា​សាមគ្គី​ចូលរួម​ទ្រោល​ជម្នះ​បាន​សភាពការណ៍​ប្រឈម​ខាងលើ ហើយ​ខិតខំ​បន្ថែមទៀត ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​អោយ​សម្រេច​លទ្ធផល​តាម​ផែនការ​នៃ​គោលនយោបាយ​គណបក្ស បានល្អ មាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​ដោយ​ការទទួលខុសត្រូវ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្កើន​កម្លាំង​ច្រើន​ដូច​ម្រាមដៃ​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៃ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​ក្នុងការ​រឹតបន្តឹង​លើ​ការ​ជ្រៀត​ចេញពី​ថៃ​មក​កម្ពុជា​ពលករ​ខ្មែរ ដើម្បី​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
Next articleនៅ​សាលា​ប្រជុំ នៃ​ស្នាក់ការ​គណៈកម្មាធិការ​ន​ប្រជាជន​កម្ពុជា ខេត្ត​បន្ទ​យ​មានជ័យ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​ដ៏​សំខាន​២ ៖ ​ទី​១/ ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​គណៈកម្មាធិការ​កណ្តាល​ស្តីពី​សភាពការណ៍​ទូទៅ​និង​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ។ និង​ទី​២/ កិច្ចប្រជុំ​ស្តីពី​សភាពការណ៍​ទូទៅ​លើ​ការដឹកនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១​។​
- Advertisment -

Most Popular