Home ព័ត៌មានជាតិ សន្តិសុខ យុវជនម្នាក់ជា...

យុវជនម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មបានធ្វើអត្តឃាតក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង

ដោយ:សុខុម/ស្ទឹងត្រែង:ជនជាតិភាគតិចទំពួនម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅខេត្តរតនគិរីបានរត់គេចខ្លួនមកធ្វើអត្តឃាតខ្លួនឯងក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងនៅចំកណ្តាលក្រុងស្ទឹងត្រែងកាលពីវេលាល្ងាចថ្ងៃទី២០ខែកុម្ភ:២០២១។

សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថាយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ មៀង សឹម អាយុ២០ឆ្នាំជនជាតិទំពួន មុខរបរធ្វើចម្ការរស់នៅភូមិលុងឃុង ឃុំលុងឃុងស្រុកបរកែវខេត្តរតនគិរី។ជននេះមានជាប់ពាក់ព័ន្ធករណីឃាតកម្មនៅភូមិលុងឃុងឃុំលុងឃុងកាលពីថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០១៤។បទល្មើសដែលត្រូវចោទប្រកាន់ទៅលើជនជាប់ចោទខាងលើគឺជាបទល្មើសឧក្រិដ្ឋដែលត្រូវជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំទៅ ១៥ឆ្នាំ។

គួរបញ្ជាក់ថាសមត្ថកិច្ចតាមចាប់ខ្លួនជនខាងលើនេះតាំងពីឆ្នាំ ២០១៥តែមិនទាន់ចាប់ខ្លួនបានទើបតែមានរឿងនៅខេត្តស្ទឹងត្រែងបានដឹងថាករណីធ្វើអត្តឃាតដោយយកខ្សែចងកនៅលើចំរឹងបង្អួចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងស្ទឹងត្រែងគឺជាយុវជនជាប់ពាក់ព័ន្ធករណីឃាតកម្មដែលសមត្ថកិច្ចតាមចាប់ខ្លួននៅខេត្តរតនគិរីកាលពី ៧ឆ្នាំមុន៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅ​សាលា​ប្រជុំ នៃ​ស្នាក់ការ​គណៈកម្មាធិការ​ន​ប្រជាជន​កម្ពុជា ខេត្ត​បន្ទ​យ​មានជ័យ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​ដ៏​សំខាន​២ ៖ ​ទី​១/ ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​គណៈកម្មាធិការ​កណ្តាល​ស្តីពី​សភាពការណ៍​ទូទៅ​និង​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ។ និង​ទី​២/ កិច្ចប្រជុំ​ស្តីពី​សភាពការណ៍​ទូទៅ​លើ​ការដឹកនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១​។​
Next articleសម្តេចពិជ័យសេនា : កងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់
- Advertisment -

Most Popular