Home ព័ត៌មានជាតិ ទំនើប​និង​ងាយ...

ទំនើប​និង​ងាយស្រួល​ដល់​ម្លឹ​ង​ផង​! មាន​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បើក​គណនី​និង​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម ដោយ​ខ្លួនឯង​ទៀត​!​ពិតជា​អស្ចារ្យ​

ដោយៈ​សុផល​/​ភ្នំពេញ​៖ ដើម្បី​ដើរ​ឱ្យទាន់​សម័យ​ទំនើប​យុគ​ឧស្សាហកម្ម​៤.០​និង​យុគ​បច្ចេកវិទ្យា​និយម ជាពិសេស​សម្រួល​ឱ្យ​កាន់តែ​ងាយស្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ធនាគារ​         អេស៊ីលីដា ភីអិលស៊ី បាន​ដាក់ឱ្យប្រើប្រាស់​ម៉ាស៊ីន VTM (Virtual Teller Machine) ដែលជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ជួយ​ឲ្យ​អតិថិជន​ងាយស្រួល​បើក​គណនី និង​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​អេស៊ីលីដា (ATM Classic Card)​បាន​ដោយ​ខ្លួនឯង​។​ជាពិសេស​អាច​ទទួលបាន​ប័ណ្ណ​អេស៊ីលីដា​យ៉ាង​ឆាប់ រហ័ស​ហើយ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​បាន​ភ្លាមៗបន្ទាប់ពី​ទទួលបាន​ប័ណ្ណ​។​

 

​ដើម្បី​បើក​គណនី​ខ្លួនឯង​តាមរយៈ​ម៉ាស៊ីន VTM អតិថិជន​ត្រូវមាន​គណនី​ក្នុង​ប្រព័ន្ធ​T24 ,​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ (USD) និង​ត្រូវមាន​គណនី​ឯកត្តជន (Personal A/C) ជា​គណនី​បញ្ញើ​សំចៃ គណនី​សម្រាប់​ប្រាក់បៀវត្សរ៍ គណនី​បញ្ញើ​តាម​តម្រូវការ គណនី​ចរន្ត​។​គណនី​ត្រូវមាន Fingerprint (Biometrics)​ឬ​លេខ​ទូរ​សព្ទ​សម្រាប់​បញ្ជាក់​ភាពជា​ម្ចាស់​គណនី ឬ​ដំណើរការ​ប័ណ្ណ ។​ឈ្មោះ​ដែល​បោះពុម្ព​លើ​ប័ណ្ណ​មាន​ចំនួន​តែ​២១​តួអក្សរ ដោយ​រាប់បញ្ចូល​ទាំង ដកឃ្លា និង​សញ្ញា​។​

​សូមបញ្ជាក់ថា​៖​ពីមុន​អតិថិជន​ត្រូវការ​ប័ណ្ណ​អេ​ធី​អឹម​យក​ប្រើប្រាស់ ត្រូវដាក់​ពាក្យស្នើសុំ​រហូត​ដល់៣​ថ្ងៃទើប​ទទួលបាន​ប័ណ្ណ​យកទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗតែ​ចាប់ពី​ពេល​ឥឡូវ​នេះ​ទៅ អតិថិជន​អាច​ស្នើសុំ​ប័ណ្ណ​នេះ​យកទៅ​ប្រើប្រាស់​បាន​ភ្លាម​ដោយ​មិន​ចាំ​យូរ​ឡើយ ។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ បាន​មានប្រសាសន៍ថា ៖ ពេលមុន​អតិថិជន​លោក​អញ្ជើញ​មក​បើក​គណនី​នៅ​ធនាគារ អេស៊ីលីដា គឺ​ត្រូវការ​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​យកទៅ​ប្រើប្រាស់ហើយ​ការស្នើសុំ​នេះ​ត្រូវ​រង់ចាំ​ពេលវេលា​យ៉ាងតិចណាស់​ក៏៣​ថ្ងៃ​ដែរតែ​ឥឡូវ​នេះ​មិនចាំបាច់​រង់ចាំ​ទៀត​ទេ ពេល​គាត់​អញ្ជើញ​មក​បើក​គណនី​ហើយគាត់​ត្រូវការ​ស្នើសុំ​ប័ណ្ណ​​អេ​ធី​អឹម (ATM Classic Card) គាត់​បោះពុម្ព​ប័ណ្ណ​នេះ​ដោយ​ខ្លួនឯងបាន​ភ្លាមៗពី​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​របស់​ធនាគារអេស៊ីលីដា VTM (Virtual Teller Machine)ដោយ​ងាយ​ស្រួល​ និងចំណេញពេលវេលា។​

លោកស្រី​បានបញ្ជាក់​បន្ថែមទៀតថា នៅពេល​បន្តិចទៀត អតិថិជន​ចង់​ដូរ​ប័ណ្ណ​ចាស់​យក​ប័ណ្ណ​ថ្មី ប័ណ្ណ​ខូច ឬ​បាត់​ប័ណ្ណ គ្រាន់​លោក​អញ្ជើញមកដល់​ម៉ាស៊ីន​បើក​គណនី ស្វ័យប្រវត្តិ VTM គាត់​នឹង​បោះពុម្ព​ប័ណ្ណ​បាន​ផងដែរ ។

​ជាការ​កត់សម្គាល់ថា​៖​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ដំបូង​គេ​ដែលមាន​ម៉ាស៊ីន​បើក​គណនី អាចឱ្យ​អតិថិជន​បោះពុម្ព​ប័ណ្ណ​ATM ប្រើប្រាស់​បាន​ដោយ​ខ្លួនឯងពិតជា​អស្ចារ្យ​៕Ph​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular