ដោយ៖រ៉ាម៉ន/ភ្នំពេញ៖កាលពីថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅរដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំកិច្ចប្រជុំ ស្តីពីការងារចូលរួមការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ក្រោមវត្តមានលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ។
កិច្ចប្រជុំនេះធ្វើឡើងក្រោយគណះបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញប្រជុំបន្ទាន់មួយដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៌សហគមន៌២០កុម្ភ:៕