ដោយៈសុផល/ភ្នំពេញ៖ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា,ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី,សមាគមស្ត្រីម៉ាឡេស៊ីPERWAKILAN នាពេលថ្មីៗនេះបានសហការរៀបចំកម្មធីធ្វើម្ហូបម៉ាឡេស៊ី ក្នុងគោលបំណងផ្សព្វផ្សាយពីម្ហូប និង វប្បធម៌របស់ម៉ាឡេស៊ីជូនប្រជាពលរដ្ឋកម្ពុជានិងពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
កម្មវិធីដែលផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកផេក Tourism Malaysia KH នេះក៏ធ្វើឡើងដើម្បីចែករម្លែកដល់ភ្ញៀវទស្សនាទាំងអស់បានស្គាល់ បានដឹង ក៏ដូចជាចង់រម្លឹកដល់ភ្ញៀវទេសចរទាំងអស់ដែលធ្លាប់បានទៅកំសាន្តនិងទស្សនានៅប្រទេសម៉ាឡេស៊ីនិងធ្លាប់បានភ្លក់រសជាតិម្ហូបអាហារម៉ាឡេស៊ីនាពេលកន្លងមកមុនការរីករាលដាលនូវជំងឺកូវីដ១៩ មុនឆ្នាំ២០២០មកនេះ។
កម្មវិធីនេះមានការចូលរួមជាពិសេសផងដែរពីចុងភៅជំនាញធ្វើម្ហូបគឺលោកស្រី Masdiana Mohamad ប្រធានសមាគមស្រី្តម៉ាឡេស៊ីPERWAKILAN និងជាភរិយារបស់ លោកEldeen Husaini Mohd Hashim ឯកអគរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជណាចក្រកម្ពុជា, លោកស្រី Yuhiza Md. Yusop ជាអនុប្រធាន PERWAKILAN សមាគមន៍ស្រីម៉ាឡេស៊ី និងលោកស្រី ពត រ៉ានី ជាប្រធានផ្នែកទីផ្សារមកពីក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
មុខម្ហូបដែលយកមកបង្ហាញនេះរួមមាន ការីសាច់មាន់ និងនំរ៉ូទីចាឡា ដែលជាម្ហូបប្រចាំថ្ងៃ។លោកអ្នកអាចញាំបានគ្រប់ពេល មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច និងអាចជាអាហារ សម្រន់ផងដែរ។
សូមបញ្ជាក់ថា៖កម្មវិធីនេះធ្វើឡើងដោយអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែង អំណរគុណដល់ភ្ញៀវទេសចរទាំងអស់ដែលតែងតែ ជួយគាំទ្រ ស្រលាញ់និងជ្រើសរើសប្រទេសម៉ាឡេស៊ីជាគោលដៅដំណើរកំសាន្តទេសចរណ៍ជាលើកដំបូង និងក៏ជាដំណើរកំសាន្តទៅពេលអនាគត បន្ទាប់ពីជំងឺកូវិដ១៩ ត្រូវបានស្ងប់ស្ងាត់ និងបញ្ចប់ផុតបាត់ពីលោកយើងនេះ៕ph
សូមទស្សនាវីដេអូបង្ហាញពីវិធីធ្វើម្ហូបម៉ាឡេស៊ី៖