ដោយ:មុនីរ័ត្ន/ភ្នំពេញ:គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចបានឲ្យដឹងថាដើម្បីអនុវត្តតាមស្មារតីខ្លឹមសារនៃលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងលិខិតលេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យកិច្ចការចាំបាច់បន្ទាន់មួយចំនួន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ នាសណ្ឋាគារឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ។
កិច្ច្ជប្រជុំមានរបៀបវារ:មួយចំនួនក្នុងនេះ១-ពិនិត្យសមាសភាព និងសុពលភាពសមាជិកគណៈកម្មាធិការនាយក២-ពិនិត្យកូរ៉ុមប្រជុំគណៈកម្មាធិការនាយក,៣-ពិនិត្យអំពីការអនុវត្តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស,៤-ការជ្រើសរើសសមាសភាពគណៈកម្មាធិការនាយកជំនួសអាសនៈដែលនៅទំនេរ,៥-ការប្រើប្រាស់ត្រាមូលគណបក្ស៦-គណ:កម្មាការដោះស្រាយកិច្ចការទូទៅ (គកទ)និង៧-បញ្ហផ្សេងៗ៕សរន