Home ព័ត៌មានអន្តរជាតិ អង្គការសហប្រជ...

អង្គការសហប្រជាជាតិ​ថ្កោលទោស​របប​សឹក​មី​យ៉ាន់​ម៉ា ក្រោយ​បាតុករ​២​នាក់​ទៀត​ស្លាប់​

​ប្រែ​សម្រួលៈ​វាសនា​៖​ការស្លាប់​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​២​នាក់​ទៀត​នៅ​មី​យ៉ាន់​ម៉ា បាន​បង្ក​ការ​ថ្កោលទោស​ពី​សហប្រជាជាតិ​លើ​របប​យោធា​នៃ​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ពេល​អ្នក​កាន់ទុក្ខ​កំពុង​​ត្រៀម​រៀបចំ​បុណ្យសព​របស់​បាតុករ​ម្នាក់​ទៀត​ដែល​ក៏​ត្រូវ​គ្រាប់កាំភ្លើង​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​យោធា​កាលពី​សប្តាហ៍​មុន​។​

​ថ្ងៃ​សៅរ៍​ម្សិលមិញ​កត់​សំគាល់ការ​បង្ក្រាប​បង្ហូរឈាម​បំផុត​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ជាង​២​សប្តាហ៍​កន្លងមក នៅពេល​កងកម្លាំង​សន្តិសុខ​បាញ់​លើ​ការជួបជុំ​តវ៉ា​មួយ​នៅ​ក្រុង​ម៉ាន់​ដា​ឡេ​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ថ្កោលទោស​ការប្រើ​«​អំពើហិង្សា​សម្លាប់​មនុស្ស​»​និង​ថា​«​ការប្រើ​កម្លាំង​អាច​សម្លាប់​មនុស្ស ការបំភិតបំភ័យ​និង​ការ​រំ​​ខាន​ដល់​បាតុករ​អហិង្សា​ជា​ការ​មិន​អាច​ទទួលយក​បាន​»​។​

​ការ​ប្រឈម​មុន​បាន​ចាប់ផ្តើម​ឡើង​នៅ​ក្រុង​ម៉ាន់​ដា​ឡេ នៅពេល​កងកម្លាំង​សន្តិសុខ​ប៉ុនប៉ង​ចូល​ឃាត់ខ្លួន​កម្មករ​កំពង់ផែ​ដែល​ធ្វើ​កូដកម្ម​មិន​ធ្វើការ​តែ​បែរ​ជា​ជួប​ការ​គប់​ដុំ​ថ្ម​ដាក់​។​ទាហាន​បាន​បាញ់​​កាំភ្លើង​គ្រាប​ពិត​និង​គ្រាប់​ជ័រ បណ្តាល​អោយ​បុគ្គលិក​កម្មករ​រត់​ជាន់ជើងគ្នា​។​

​មន្ត្រី​ក្រុម​អ្នកស្ម័គ្រចិត្ត​ជួយសង្គ្រោះ​គ្រាអាសន្ន​បាន​និយាយថា មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់ និង​ជាង​៣០​នាក់​រងរបួស​ក្នុងនេះ​ពាក់កណ្តាល​ត្រូវ​គ្រាប់កាំភ្លើង​៕

​អ្នក​ប្រឆាំង​តវ៉ា​រងរបួស​ក្នុង​ការបង្ក្រាប​របស់​ប៉ូលិស​និង​ទាហាន​មី​យ៉ាន់​ម៉ា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular