ប្រែសម្រួលៈវាសនា/បាងកក,ហាណូយ៖អាជ្ញាធរថៃបានអះអាងថា មានការឆ្លងក្នុងស្រុកចំនួន៧១ករណី និងអ្នកឆ្លងចូលមកពីក្រៅប្រទេសចំនួន១១ករណីកាលពីថ្ងៃសៅរ៍ ដោយខេត្តសាមុត សាខននៅតែនាំមុខគេ គឺឆ្លង៣៥ករណី ។
នេះជាការឆ្លងក្រោម១០០នាក់ជាប់ៗគ្នាអស់ពេលប៉ុន្មានថ្ងៃ ចាប់តាំងពីផ្ទុះកូវីដ១៩នៅផ្សារលក់អាហារសមុទ្រស្រស់មួយនៅសាមុត សាខន ដែលចម្លងមនុស្សក្បែរពាន់នាក់កាលពីខែធ្នូឆ្នាំមុន។
កាលពីល្ងាចថ្ងៃសៅរ៍នេះដែរ វៀតណាមបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន៦ករណី នៅក្នុងខេត្តហាយហ្វឿង ។បូករួមចំនួនឆ្លងថ្មីនេះធ្វើអោយវៀតណាមមានអ្នកឆ្លងកូវីដ១៩នៅរលកចុងក្រោយនេះកើនដល់៧៧៦នាក់នៅ១៣ទីតាំង និងធ្វើអោយការឆ្លងជំងឺនេះសរុបតាំងពីឆ្នាំមុនមកកនដល់២.៣៦៨នាក់ និងចំនួនស្លាប់នៅ៣៥នាក់ដដែល។
វាជាការឆ្លងប្រចាំថ្ងៃទាបបំផុតនៅវៀតណាម ចាប់តាំងពីការផ្ទុះជំងឺឆ្លងនេះនៅរលកទី៣ចេញពីខេត្តហាយហ្វឿងកាលពីថ្ងៃ២៥មករា ឆ្នាំ២០២១៕
នៅទូទាំងពិភពលោក កូវីដ១៩បានចម្លងមនុស្សជាង១១១,២៣លាននាក់ និង២,៤៦លាននាក់ស្លាប់ដោយកូវីដ១៩