Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល​បើ...

អ៊ីស្រាអែល​បើក​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ក្នុង​បារ និង​ថែម​ជូន​ស្រា​បៀរ​ឥតគិតថ្លៃ ដើម្បី​ជំរុញ​យុវជន​មក​ទទួល​ថ្នាំ​បង្ការ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ៊ីស្រាអែល​បាន​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​ក្នុង​បារ​មួយ​ហើយ​ផ្តល់​ស្រា​បៀរ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​ចាក់​ថ្នាំ​បង្ការ​ដើម្បី​លើកទឹកចិត្ត​យុវជន​ឱ្យទទួល​វ៉ាក់សាំង​។​

​បារ Jenia របស់​ក្រុង​តែ​ល​អាល់​វីវ ដែល​បិទទ្វារ​យ៉ាងយូរ​ក្នុងអំឡុង​ជំងឺ​រាតត្បាត បាន​បើកទ្វារ​របស់ខ្លួន​ដើម្បី​បម្រើ​ដល់​អតិថិជន​នូវ​វ៉ាក់សាំង​និង​ស្រា​បៀរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កុម្ភៈ​។​

​ជាង ៤៣ ភាគរយ​នៃ​ប្រជាជន ៩ លាន​នាក់​របស់​អ៊ីស្រាអែល​បានទទួល​វ៉ាក់សាំង​ហ្វាយ​ហ្សឺ យ៉ាងហោច​ណាស់​ម្នាក់​មួយ​ដូស ហើយ​ភាគច្រើន​ក្នុងចំណោម​នោះ​ជា​មនុស្ស​វ័យ​ចំណាស់​។​ប៉ុន្តែ​មាន​ការបារម្ភ​​ថា មនុស្ស​វ័យក្មេង ដែល​មាន​ហានិភ័យ​តិចជាង​ពី​កូវី​ដ នឹង​មិន​សូវ​ចង់​ទទួលបាន​វ៉ាក់សាំង​ទេ ជាហេតុ​នាំ​ឱ្យ​មានគំនិត​ថ្មី​នេះ​ដើម្បី​ល្បួង​ពួកគេ​។​

​អតិថិជន​ឈ្មោះ មេ ប៉េ​រ៉េស ដែល​ស្ថិត​ក្នុងចំណោម​មនុស្ស​ប៉ុន្មាន​សិប​នាក់​ដែល​មក​ទទួល​វ៉ាក់សាំង និយាយថា “​ខ្ញុំ​គិតថា​វា​ជា​ឱកាសល្អ​ដើម្បី​មក​ទទួល​វ៉ាក់សាំង​ព្រោះ​ខ្ញុំ​គ្មាន​ពេល​និង​មិន​អាច​ទៅ​​កន្លែង​ផ្សេង​បានទេ​”​។​

​អ៊ីស្រាអែល​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការបើក​កម្មវិធី​ចាក់​វ៉ាក់សាំង​ឈ្នះ​ដាច់​គេ​លើ​ពិភពលោក ដោយ​បាន​ចាក់​ថ្នាំ​បង្ការ​ដល់​ប្រជាជន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​។​ប៉ុន្តែ​អត្រា​មនុស្ស​មក​ទទួល​​វ៉ាក់សាំង​បាន​ធ្លាក់ចុះ​ជា​លំដាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ពង្រីក​ដល់​មនុស្ស​ចាស់ មនុស្ស​ងាយ​រងគ្រោះ និង ក្រុម​មនុស្ស​មាន​ហានិភ័យ​ទាប​៕

​បារ Jenia ត្រូវបាន​ប្រើ​ជា​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular