ដោយៈសុផល/ភ្នំពេញ៖Hyundaiសម្រេចបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUEជាផ្លូវការក្រោយ ការលក់នូវរថយន្តម៉ូដែលថ្មីនេះ ទទួលបានការជោគជ័យតាមការរំពឹងទុកបន្ទាប់ពីបានប្រកាសលក់ជា ផ្លូវការជាលក្ខណៈDigital កាលពីជាង២០ថ្ងៃមុន។
៣សប្តាហ៍បន្ទាប់ពីការសម្ពោធជាផ្លូវការលក្ខណៈឌីជីថល(Digital)នៃរថយន្ត Hyundai VENUE True Lifestyle SUV ក្រុមហ៊ុន Hyundai Camko Motor បានបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្តVENUEទាំងអស់។នេះបញ្ជាក់ឱ្យឃើញថាការសម្ពោធជាផ្លូវការលក្ខណៈឌីជីថលនេះទទួលបានជោគជ័យដូចការរំពឹងទុករបស់លោកប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន។
ក្នុងពិធីសម្ពោធជាផ្លូវការ Club Venue នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តទាំង៣ថ្ងៃរបស់ខ្លួន នៅផ្សារទំនើប AEON Mall Sen Sok លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុនHyundai Camko Motor បានលើកឡើងថា៖ដើម្បីផ្សារភ្ជាប់ជាមួយនឹងពាក្យថា Hyundai VENUE True Lifestyle SUV, ក្រុមការងារយើងបាននាំមកនូវការកម្សាន្តសប្បាយរីករាយជាមួយ នឹងការលេងហ្គីតាហើយចាប់ផ្ដើមប្រគុំតន្ត្រីជាមួយក្រុមការងាររបស់ហ៊ីយ៉ាន់ដាយទាំងមូល។
លោកបានបន្តថា៖មានចម្ងល់ជាច្រើនពីអ្នកទស្សនាថាហេតុអ្វីបានជាមនុស្សមមាញឹកដូចជាពួកយើងមានពេលរៀនលេងតន្ត្រីចម្លើយគឺ”ពួកយើងទទួលស្គាល់់ថាវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែពួក យើងមានចំណង់ចំណូលចិត្តទៅលើតន្ត្រីពួកយើងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់យើងដើម្បីបង្កើតឡើងជាការផ្ដល់តម្លៃទៅលើពាក្យថា ”True Lifestyle”។ ក្រុមតន្ត្រីHyundaiតំណាងឱ្យក្រុម ការងាររបស់Hyundaiទាំងមូលកំពុងបង្ហាញដល់អ្នកទាំងអស់គ្នាថាពួកគាត់បានដាក់់ចិត្តបង្កើតអ្វីល្អៗដើម្បីយើងយល់កាន់តែច្បាស់ពីពាក្យថាTrue Lifestyle ដោយមានភ្ជាប់ជាមួយនឹងបេសក – កម្ម ចក្ខុវិស័យ និងពាក្យស្លោករបស់ VENUE។
លោកBrian Ko បញ្ជាក់ថា អ្វីដែលធ្វើឱ្យក្រុមហ៊ុន Hyundai Camko Motor លេចធ្លោជាងដៃគូរប្រកួតប្រជែងនោះ គឺការឱ្យតម្លៃ ទៅលើទំនាក់ទំនងល្អជាមួយអតិថិជន។ ការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ទោះជាពួកគាត់ទិញរថយន្តរួចហើយក៏ដោយហើយជាមួយនឹង Club VENUE ធ្វើ ឱ្យសេវាកម្មរបស់យើងកាន់តែល្អជាងមុនមួយកំរិតទៀតដែលនឹងក្លាយជាកំណត់ត្រាថ្មីមិនអាចបំភ្លេច បានរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំថ្មីនេះ។
គួរបញ្ជាក់ដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ Hyundai ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មល្អ និងតែងតែយកចិត្ត ទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្តអស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ៕Ph