Home ព័ត៌មានសំខាន់ៗ បង្ក្រាបការធ្...

បង្ក្រាបការធ្វើជំនួញឈើល្មើសច្បាប់ ដោយរឹបអូសឈើធ្នង់ជាង១០០ដុំ

ដោយ:អង្គរតូច/សៀមរាប:សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើសៀមរាប កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ បានបង្ក្រាបការធ្វើជំនួញព្រៃឈើ ដោយរឹបអូសឈើធ្នង់ជាង១០០ដុំ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ការបង្ក្រាបបទល្មើសខាងលើ គឺ ផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ និងសង្កាត់រដ្ឋបាលព្រៃឈើពួកដោយបានចុះបង្គ្រាបបទល្មើសព្រៃឈើ ការសន្និធិផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតច្បាប់ នៅចំនុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ។
ក្នុងសកម្មភាពនេះបានរឹបអូសឈើប្រភេទ ធ្នង់ ចំនួន១១២ដុំ ស្មើនឹង០,៧២០ម៉ែត្រត្រីគុណ។ វត្ថុតាងខាងលើ បានផ្ញើរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើពួក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។លោកនាយខណ្ឌ ពុំបានបង្ហាញថា ជនប្រព្រឹត្ត ល្មើសឡើយ។

តាមការកត់សម្គាល់ថ្វីត្បិតតែមួយរយ: កន្លងមក មានសភាពស្ងប់ស្ងាត់ ប៉ុន្តែពេលនេះ សកម្មភាពដឹក ជញ្ជូនឈើ ហាក់ចាប់កម្រើកឡើងវិញដោយ ក្រុមឈ្មួញប្រើរូបភាព ជញ្ជូនពីព្រៃគោយន្តមកស្តុកទុក។ លុះពេលគ្រប់ចំនួន ទើបពួកគេដឹកចេញដោយរថយន្ត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular