ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាល បាននឹងកំពុងដុតដៃដុតជើង បន្តស្រាវជ្រាវ រកចាប់ខ្លួនស្ត្រីអតីតទណ្ឌិតម្នាក់ ដែលមកជួលបន្ទប់ស្នាក់នៅ ហើយបានប្រើល្បិចបោកប្រាស់ ងាយៗថា ខ្លួនមានពេជ្រលក់ តម្លៃធូរថ្លៃណាស់ ។ ប៉ុន្តែបើមិនទាន់ទិញ ខ្លួនទុកបញ្ចាំ ១គ្រាប់ ឱ្យម្ចាស់ផ្ទះជួល ដោយគ្រាន់តែខ្ចីលុយ ម្ចាស់ផ្ទះជួល ២០០ ដុល្លាអាមេរិក ។ តែបើបាន ១០០ ដុល្លារ ឬ ៤០០.០០០ រៀល ក៏យកដែរ រួចក៏ជិះម៉ូតូឌុបគេចខ្លួនទៅ ។
