Home ព័ត៌មានសំខាន់ៗ ក្នុងដែនជម្រក...

ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសគេប្រទះឃើញសត្វព្រៃនិងសត្វស្លាបជាច្រើនកំពុងរស់នៅ

ដោយ:ដេប៉ូ/ភ្នំពេញ:នៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិគេបានប្រទះឃើញសត្វច្រើនប្រភេទកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។

ការស្រាវជ្រាវសត្វព្រៃនេះធ្វើឡើងដោយនាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់។

លទ្ធផលការសិក្សាជ្រាវបានទទួលលទ្ធផលសំខាន់ៗដូចជា ថតបាន ដំរីព្រៃ  ខ្ទីង ឈ្លុស ស្វាព្រាមស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។មានសត្វជាច្រើនទៀតដែលមិនទាន់ថតហើយ ក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។

សម្រាប់ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះនិងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូលនិងតំបន់អភិរក្ស៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular