គណ:កម្មាធិការជាតិ បង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ

ដោយ៖ ប.ជ័យ / កំពង់ធំ: គណៈកម្មាធិការជាតិ ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានអោយដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ នេះ។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា តាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ និងមានការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ កាលពីថ្ងៃទី១៩ – ២០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសណ្តាន់ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ សហការជាមួយ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ ចែកជា ២ គោលដៅ ចុះស្រាវជ្រាវព័ត៌មាន និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គឺគោលដៅទី១ តំបន់ច្រកអូរងាវ
និងគោលដៅទី២ តំបន់ច្រកអូរផ្អាវ ។

មន្ត្រីដដែល បានបន្តថា: ជាលទ្ធផល ចុះល្បាតក្នុងព្រៃឡង់ បានប្រទះឃើញគល់ឈើចម្រុះ ដែរបានអាររួច ចំនួន ២៣ ដើម ។ វត្ថុតាងទាំងអស់នេះ កម្លាំង នឹងស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular