ក្រសួងអប់រំផ្អាកដំណើរការជាបណ្តោះអាសន្នវិទ្យាល័យភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេសសាខាឡាក់គីស្តារ

ដោយ៖ដេប៉ូ

ភ្នំពេញ៖នៅយប់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១នេះក្រសួងអប់រំបានចេញនូវសេចក្តីជូនដំណឹងមួយដោយធ្វើការសម្រេចផ្អាកដំណើរការ វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចផ្អាកដំណើរការសាលារៀនទាំងពីរនេះដោយក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ក្រោយបានពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈរួចមក។

ជាមួយគ្នាក្រសួងអប់រំបានកំណត់ឱ្យ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ត្រូវមកកាន់សាលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ព្រឹក ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក សូមសាលារៀបចំទីតាំងសម្រាប់ ប្រមូលសំណាក និងមានមន្ត្រីបង្គោលមួយសម្រាប់ទំនាក់ទំនងជាមួយមន្ត្រីសុខាភិបាល ។

ក្រសួងអប់រំបានអំពាវនាវឱ្យបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។

ក្រៅពីនេះក្រសួងអប់រំបានឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular