អភិបាលរាជធានី ផ្ដល់ម៉ាសក្រណាត់ ជាង២៥ម៉ឺន ប្រគល់ជូនអាជ្ញាធរខណ្ឌទាំង ១៤ និងផ្សារទាំង ២៥ ដើម្បីបង្ការ ទប់ស្តាត់ជំងឺកូវីដ-១៩

ដោយ៖ រ៉ាម៉ន /ភ្នំពេញ៖ ម៉ាសក្រណាត់ ចំនួនជាង ២៥ ម៉ឺនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាត្រូវបានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងផ្សារទាំង ២៥ ដើម្បីបន្តចែកជូន ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានរីករាល ដាល ចូលសហគមន៍ ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើង នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ-១៩ ។

លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង ២៥ ត្រូវបន្តយុទ្ធនាការ នៃការចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ ក៏ដូចជាទប់ស្កាត់ជំងឺកូវី-១៩នេះ ទាំងអស់គ្នា។

គួរបញ្ជាក់ថា ម៉ាស់ទាំងជាង ២៥ ម៉ឺនម៉ាសនេះ ត្រូវផ្ដល់ជូនទៅខ័ណ្ឌទាំង១៤ ដោយក្នុង ១ ខណ្ឌៗ ទទួលបាន ១ ម៉ឺនម៉ាស និង ២៥ ផ្សារ ក្នុង ១ ផ្សារ ទទួលបាន ៤.៥០០ ម៉ាស៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular