Home ព័ត៌មានសំខាន់ៗ បុគ្គលិកក្លិប...

បុគ្គលិកក្លិបខារ៉ាអូខេឡូហ្សិត២ ចំនួន៧៤នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩

ដោយ:មិនីរ័ត្ន/ភ្នំពេញៈ អាជ្ញាធរបានចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិត២បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជំងឺកូវីដ-១៩, ហើយភរិយាធ្វើការនៅក្លិបកម្សាន្ត អិនប្រាំបីដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។

អាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។

ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត2) បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ។ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិច២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកល្ពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular