Home ព័ត៌មានសំខាន់ៗ ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍ ប្រកាសឱ្បបន្តបិទ ផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត និងស្នើអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យការងារនេះ ឱ្យបានជាប់ជាប្រចាំ

ដោយ៖ ទេព មង្គល / ភ្នំពេញ៖ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងទេសចរណ៍ បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្លួនជាប្រចាំ រហូតដល់មានការសម្រេច និងជួនដំណឹង ជាថ្មី។

ក្រសួងទេសចរណ៍ ក៏បានជម្រាបជូន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តពង្រឹងវិធានការបិទផ្លាកអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន និងការត្រួតពិនិត្យ ឱ្យបានម៉ឺងមាត់ ជាប់ជាប្រចាំ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular