ក្រសួងទេសចរណ៍ ប្រកាសឱ្បបន្តបិទ ផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត និងស្នើអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យការងារនេះ ឱ្យបានជាប់ជាប្រចាំ

ដោយ៖ ទេព មង្គល / ភ្នំពេញ៖ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងទេសចរណ៍ បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្លួនជាប្រចាំ រហូតដល់មានការសម្រេច និងជួនដំណឹង ជាថ្មី។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular