Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហើយ​ពិសេស​សាច់ញាតិ​ងាយ បង្ក​ជា​រឿង​រាវ នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ការប្រកប​ការងារ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេពី​ព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕
​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ លោកអ្នក​អាច​ទទួល ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង ពិសេស មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ការប្រកប​ការងារ​បើ​ចង់​ដោះស្រាយ​បញ្ហា​តែង​ឆាប់​ជ្រះស្រឡះ​និង​ពិសេស​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ផង​។​ចំណែក​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ថា​ទីជិត​ឆ្ងាយ​តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ហើយ​ពិសេស​ងាយ​យល់​ខុស​ទៀតផង​។​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​ផង​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ពិសេស​ងាយ​បង្កឱ្យមាន​កំហុស​ថែមទៀត​។​ការប្រកប​ការងារ​ចូ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ណា​មួយ​មកឱ្យ​នាំ​ពិបាក​ដល់​គ្រាក្រោយ​។​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែម្តង​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំ​ជួប​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕
​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការងារ​ប្រព្រឹត្តិទៅបាន​ល្អ ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​ចូលមក​យាយី​ច្រើន ប៉ុន្តែ​ថ្ងៃនេះ​បាន​ធូរស្បើយ ហើយ​ទោះបី​ធ្វើ​អ្វី​ក៏​តែង​ចម្រើន​លូតលាស់​សន្សឹមៗ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​ណាស់ ។
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ​ចូល​ចោមរោម​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង និង​ប្រឹង​ពុះពារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕
​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នកទទួលផល​ប៉ះទង្គិច​បន្តិចបន្តួច​យាយី​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​លូតលាស់ និង​មាន​ភាព​សុខដុម​ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូរ​ស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕
ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​ដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕
​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​ការរស់នៅ​តែងមាន​ឧបសគ្គ និង រឿង​រាវ​ចូលមក​យាយី​ច្រើន ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់ ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់ ឬ គិតគូរ​ទាន់ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាពុំខាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular