Home ព័ត៌មានសំខាន់ៗ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៥នាក់ ដែល៣១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភ:

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង សុខាភិបាលពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲដឹងថា មានករណីវិជ្ជមានថ្មីចំនួន៣៥នាក់ ដែល៣១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភ: និង៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន២នាក់ផងដែរ។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះនៅកម្ពុជាយើងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៦៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៩៣នាក់ និងអ្នកជាសះស្បើយចំនួន៤៧៥ នាក់។

សូមមើលសេចក្តីជូនដំណឹងខាងក្រោមដើម្បីដឹងព័ត៌មានលំអិតផ្សេងៗ :

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular