Home ព័ត៌មានអន្តរជាតិ ចំនួន​អ្នក​ស្...

ចំនួន​អ្នក​ស្លាប់​ដោយ​កូ​វីដ​នៅ​សហរដ្ឋអាម៉េរិ​កកើនឡើង​ជិត ៥០ ម៉ឺន​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃអាទិត្យ​ទី​២១​កុម្ភៈ ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​កូវី​ដ​១៩​នៅ​សហរដ្ឋ​អាម៉េរិក​កើនឡើង​ជិត ៥០០.០០០ នាក់​ចាប់​តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង ខណៈ​អ្នកជំនាញ​ខាង​មេរោគ​កំពូល​របស់​ប្រទេស​បាន​ព្រមាន​ថា​ប្រក្រតីភាព​អាច​នឹង​មិន​វិលត្រឡប់​មក​វិញ​ឡើយ​រហូតដល់​ដំណាច់​ឆ្នាំ​នេះ​។​

​សញ្ញា​នៃ​ក្តីសង្ឃឹម​កំពុង​លេចចេញ​ជា​ថ្មី​ក្នុងពេល​ការចាក់​វ៉ាក់សាំង​បានចាប់ផ្តើម​និង​ករណី​ឆ្លង​នៅ​រដូវរងា​បាន​ថយចុះ​យ៉ាង​ច្រើន ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើនឡើង​នៅក្នុង​ប្រទេស​មួយ ដែល​រាយការណ៍​អំពី​អ្នក​ស្លាប់​និង​ករណី​ឆ្លង​ច្រើន​បំផុត​នៅលើ​ពិភពលោក​។​

​លោក អាន​ថូ​នី ហ្វូ​ស៊ី ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ប្រាប់​កម្មវិធី “​ជំនួប​សារព័ត៌មាន​” របស់​ទូរទស្សន៍ NBC ថា “​វា​គួរឱ្យខ្លាច​ណាស់​។​វា​ជា​ប្រវត្តិសាស្ត្រ​។​យើង​មិន​​ដែល​បាន​ឃើញ​អ្វីមួយ​សូម្បី​កៀក​នឹង​រឿង​បែបនេះ​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មកហើយ​ចាប់តាំងពី​ជំងឺ​ផ្តាសាយ​រាតត្បាត​ឆ្នាំ ១៩១៨”​។

​លោក​បាន​បន្ថែមថា “​វា​ជា​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​នៅពេល​ដែល​អ្នក​ក្រឡេកមើល​តួលេខ ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​វា​ជា​ការពិត​”​ខណៈ​ចំនួន​អ្នក​ស្លាប់​នៅលើ​វេបសាយ​របស់​សាកល​វិទ្យាល័យ​​ច​ន​ហប់​ឃី​ន​មាន​ប្រហែល ៤៩៨.០០០ នាក់​។​

​បន្ទាប់​ពី​ការស្លាប់​ដោយកូវី​ដ​១៩ លើកដំបូង​ត្រូវបាន​ប្រកាស​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ២០២០ វា​ត្រូវ​ចំណាយពេល​ប្រហែលជា ៣ ខែ​ដើម្បី​ឱ្យ​ចំនួន​ស្លាប់​កើន​ដល់​ខ្ទង់ ១០០.០០០ នាក់​ក្នុង​អំឡុង​រលក​ដំបូង​ដែល​បាន​វាយប្រហារ​រដ្ឋ​ញូវយ៉ក​យ៉ាងធ្ងន់ធ្ងរ​។​

​ប៉ុន្តែ​ខណៈ​ដែល​ជំងឺ​រាតត្បាត​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ល្បឿន​នៃ​ការស្លាប់​បាន​កើនឡើង ដោយ​ចំនួន​ស្លាប់​បច្ចុប្បន្ន​បាន​លោត​ឡើង​ពី ៤០០.០០០ នាក់​ក្នុង​រយៈពេល​តែ​ជាង​មួយខែ ចំពេល​មាន​ការកើនឡើង​ករណី​ឆ្លង​ខ្លះ​ដោយសារ​ការជួបជុំ​ថ្ងៃបុណ្យ​ចុងឆ្នាំ​៕

​លោក​ហ្វូ​ស៊ី​និយាយថា​អ្នកស្លាប់​កើន​ជិត​៥០​ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular