Home ព័ត៌មានជាតិ សន្តិសុខ កម្មករ​នេសាទ​...

កម្មករ​នេសាទ​សមុទ្រ​ម្នាក់​ធ្លាក់ទឹក​លង់​ស្លាប់ នៅ​លំហ​សមុទ្រ​កោះរ៉ុង​

ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ បុរស​ជា​កម្មករ​នេសាទ​ម្នាក់​បាន​ស្លាប់ ក្រោយ​ធ្លាក់​ពីលើ​ទូក ពេល​កំពុង​ធ្វើ​សកម្មភាព​ទម្លាក់​មង នេសាទ លើ​ផ្ទៃសមុទ្រ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​លំហ​សមុទ្រ​ប្រហែល ១​ម៉ា​យ ពីមុខ​សណ្ឋាគារ​រ៉ូយ៉ាល់​សេន ត្រង់ចំណុច​ដាវ​លេខ ១០.៣៦.២០០ /១០៣.១៦.០០ ភូមិ​សុខ សាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង​។

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​ធ្លាក់​ពីលើ​ទូក ជនរងគ្រោះ​បាន​បាត់​ខ្លួន រហូតដល់​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ដដែល​ទើប​រក​សាកសព​ឃើញ នៅ​លំហ​សមុទ្រ​ចំណុច​ជិត​ពយ​យាយ​ម៉ៅ ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ។​

​ជនរងគ្រោះ ឈ្មោះ ជា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កូនដៃ​ទូក​អូស ស្នាក់​នៅលើ​ទូក ស្ថិតនៅ​ភូមិ​៣ (​ទំនប់រលក ) សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ និង​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ជុំ​គី​រី ស្រុក​ឈូក ខេត្តកំពត ។

​ម្ចាស់​ទូក​អូស​ឈ្មោះ អ៊ុក ពៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ក្រុម​២៣ ភូមិ​៣(​ទំនប់រលក​) សង្កាត់​១ ក្រុង​/​ខេត្ត ព្រះសីហនុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular