Home ព័ត៌មានអន្តរជាតិ ជំនន់​ធ្ងន់ធ្...

ជំនន់​ធ្ងន់ធ្ងរ​សម្លាប់​មនុស្ស ៥ នាក់​នៅ​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កុម្ភៈ​ថា មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ដែល​បាន​ជន់​លិច​សង្កាត់​ទាំងអស់​នៅក្នុង​រដ្ឋធា​នីហ្សាការ​​តា​របស់​ឥណ្ឌូនេស៊ី ខណៈ​ដែល​ប្រជាជន​វិលត្រឡប់​ទៅ​សម្អាតផ្ទះ​និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​វិញ​។​

​ទីក្រុង​នេះ​បាន​រង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ចុង​សប្តាហ៍ ដែល​បាន​ពន្លិច​ផ្លូវធំៗ​រាប់សិប​និង​បង្ខំ​ឱ្យ​មនុស្ស​រាប់រយ​នាក់​ប្រញាប់ប្រញាល់​ទៅ​កាន់​ជម្រក​បន្ទាន់​។​

​ប្រធាន​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះមហន្តរាយ​នៅ​ទីក្រុង​ហ្សា​ការតាលោក សា​បដូ គួ​ណីអាន​តូ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា បុរស​អាយុ ៦៧ ឆ្នាំ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ស្លាប់​បន្ទាប់ពី​គាត់​បាន​ជាប់​នៅក្នុង​ផ្ទះ​លិចលង់​របស់​គាត់​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​បាន​បន្ថែមថា ក្មេងប្រុស ៣ នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​ទឹកជំនន់​ទាញ​ទៅ​បាត់ ហើយ​ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​។​

​ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ថា តំបន់​ទីក្រុង​ហ្សា​ការតា​ដែល​មាន​ប្រជាជន​ប្រមាណ ៣០ លាន​នាក់​ដែល​ទទួលរង​ការវាយប្រហារ​ដោយ​ទឹកជំនន់​ជា​ទៀងទាត់​នៅ​រដូវវស្សា អាច​រំពឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​នៅ​សប្តាហ៍​ក្រោយ​៕

រដ្ឋធានី​ឥណ្ឌូនេស៊ី​បាន​រង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ចុង​សប្តាហ៍ ដែល​បាន​ពន្លិច​ផ្លូវធំៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular