Home ព័ត៌មានអន្តរជាតិ បាតុករ​មី​យ៉ា...

បាតុករ​មី​យ៉ាន់​ម៉ា​រារាំង​ការនាំ​ចូល​ប្រេង នាំ​អោយ​ប្រេង​ឡើងថ្លៃ​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​ការ​នាំចូល​ប្រេងឥន្ធនៈ​របស់​មី​យ៉ាន់​ម៉ា បាន​ជាប់គាំង​នៅ​ពេល​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​បាន​នាំ​ដល់​ការបិទ​ធនាគារ និង​ការិយាល័យ​រដ្ឋាភិបាល​មួយចំនួនធំ នៅពេល​ការធ្លាក់​ថ្លៃ​រូបិយ​បណ្ណ​បាន​រុញ​អោយ​ថ្លៃទំនិញ​ហក់​ឡើង​រួមទាំង​ប្រេងឥន្ធនៈ​ផងដែរ នេះ​បើ​តាម​ការអះអាង​ពី​ប្រភព​ឧស្សាហកម្ម​។​

​មី​យ៉ាន់​ម៉ា​ពឹង​លើ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​នាំចូល នៅ​ពេល​រោងចក្រ​ប្រេង​ចម្រាញ់​ក្នុងស្រុក​របស់​ខ្លួន​តូច​និង​ចាស់​មិន​អាច​បំពេញ​តំរូវការ​ក្នុងស្រុក​។ ប្រភព​មួយ​បាន​និយាយថា «​ប្រេង​នាំចូល​តំណាង​​អោយ​៩៨​ភាគរយ​នៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​មី​យ៉ាន់​ម៉ា​។​សេដ្ឋកិច្ច​ប្រទេស​នេះ​ជិត​គាំង ដោយ​ស្ទើរ​គ្រប់​ក្រសួង​បាន​បិទ​។​ការផ្គត់ផ្គង់​ប្រេង​កាន់តែ​តិច​ទៅ និង​អាច​អស់​ប្រេង​ប្រមាណ​២​ខែ​​ខាងមុខ​»​។​

​សូមបញ្ជាក់​ថា មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​តាម​ដង​វិថី​ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​០១​កុម្ភៈ​។​ចលនា​មិន​គោរព​ច្បាប់​ស៊ីវិល​មួយ​ដែល​អំពាវនាវ​ប្រជាជន​កុំ​ចេញ​​ទៅ​ធ្វើការ​ក៏​ធ្វើអោយ​រដ្ឋាភិបាល ស្ថាប័ន​ជំនួញ​និង​ដំណើរកា​រធនាគារ​ជាប់គាំង​៕

​ប្រជាជន​បិទ​ស្ពាន​មួយ​ជាមួយ​រថយន្ត​តូច​របស់​គេ ក្នុងអំឡុង​បាតុកម្ម​មួយ​ប្រឆាំង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​១៧​កុម្ភៈ​នៅក្នុង​យ៉ាងហ្គោន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular