Home ព័ត៌មានជាតិ សង្គម ការចាត់វិធានក...

ការចាត់វិធានការ​បង្ការកូ​វីដ​១៩​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ​

​ដោយ​:​រ៉ា​ម៉ន /​ភ្នំពេញ​: កាលពី​ថ្ងៃទី​២០ និង​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ដឹកនាំ​ដោយ​លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ ដើម្បី​ដាក់​ផែនការ​អនុវត្តន៍ ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភ​: ។​

​ក្នុងនោះ រដ្ឋបាល​ខណ្ឌ​-​សង្កាត់ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កិច្ចសន្យា​ទីតាំង​ខារ៉ាអូខេ ដែល​បាន​ប្រែ ក្លាយជា​ភោជនីយដ្ឋាន ចំនួន​១១​ទីតាំង មិនអោយ​បើក​ដំណើការ ជាពិសេស KTV ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន ជាដើម​។ ក្នុង​មូលដ្ឋាន​ខណ្ឌ មាន​អ្នកធ្វើការ​នៅ N8 Club ដែល​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍ ២០​កុម្ភ​: ចំនួន​០២​នាក់ និង​នាំទៅ​ធ្វើតេស្ត​រក​សំណាក នៅ​សណ្ឋាគារ​សុខា និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​
​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ បាន​ចុះ​ផ្សព្វផ្សាយ ពី​វិធាន​ការការពារ​ជម្ងឺ​កូ​វីដ​១៩ ៣​ការពារ និង​៣​កុំ តាម​ប្រសាសន៍​ដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជូនទៅ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន តាម​ទីផ្សារ សាលារៀន វិស័យ​ឯកជន ទីតាំង​ប្រជុំជន​ជាដើម ។​

​ក្នុងនោះ​កំលាំង​ខណ្ឌ​-​សង្កាត់ បាន​ចាត់វិធានការ តាមរក​អ្នក​ដែល​ពាក់ព័ន្ធ និង​ព្រឹត្តិការណ៍ ២០ កុម្ភ​: ដើម្បី​យកទៅ​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular