Home ព័ត៌មានសំខាន់ៗ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​បង្ហា​ញ​២៣​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​

ដោយៈ​សុផល,បូព៌ព្រឹក្ស/​ភ្នំពេញៈក្រសួងសុខាភិបាល​បានបង្ហាញ​ជា​ផ្លូវការ​នូវ​ទីតាំង​ចំនួន​២៣​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​២០២១ដែល​ក្នុងនោះ​មាន​ក្លិប​កម្សាន្ត ភោជនីយដ្ឋាន អា​ផាត​មិន សណ្ឋាគារ សាលារៀន​…​។​ទីតាំងទាំងនេះក៏ត្រូវបានបិទរួចហើយដែរ។

ទីតាំងទាំងអស់នេះស្ថិតនៅក្នុងខណ្ឌបឹងកេងកង ,ចំការមន ដូនពេញ, ទួលគោក,ជ្រោយចង្វារ, ៧មករានិងពោធិ៍សែនជ័យ។ក្នុងចំណោមទីតាំងដែលត្រូវគេបិទនោះរួមមានសាលារដ្ឋនិងសាលាឯកជនចំនួនពីរផង។ចំណុច​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​មិញ​នេះ​។​

ក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំង​ខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គល​ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយ​អ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួន​នៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដាន​សុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥  ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា​។

ទីតាំងពាក់ព័ន្ធមានឈ្មោះដូចខាងក្រោមៈ

1. ក្លិប N8 សង្កាត់​ទួល​ស្វាយព្រៃ​,
2. Casa By Meridian កោះ​ពេជ្រ​,
3. Le Gong Guan Hotel សង្កាត់​ផ្សារ​ថ្មី​ទី​៣, 4. City Confort 1 សង្កាត់​បឹង​ព្រលឹត​,
5. The Bridge សង្កាត់​ទន្លេបាសាក់​,
6. The Point Service Apartemt សង្កាត់​ផ្សារ​ដើម​គរ​,
7. Mekong Street សង្កាត់​ជ្រោយចង្វារ​,
8. Pent House Apartment សង្កាត់​ទន្លេបាសាក់​,
9. Skyline Dumex សង្កាត់​មិត្តភាព​,
10. Somet Condoninium សង្កាត់​វាលវង់​,
11. Residence L Olymic សង្កាត់​អូ​ឡាំ​ពិ​ច​,
12. Prince Plazza Centre សង្កាត់​ទន្លេបាសាក់​,
13. Celests Skybar សង្កាត់​ទន្លេបាសាក់​,
14. Diamond Twin កោះ​ពេជ្រ​,
15. Junzun ខារ៉ាអូខេ​មុខ​ព្រលានយន្តហោះ​,
16. ក្លិប Coco សណ្ឋាគារ​កណ្តាល​សួនច្បារ សង្កាត់​ចតុមុខ​,
17. Juhoa មុខ​ហាង​ឆ្នេរ​មាស សង្កាត់​ទន្លេបាសាក់​,
18. ហាង The World សង្កាត់​បឹងត្របែក​,
19. ហាង វ័ន​មែន​សិន សង្កាត់​បឹងត្របែក​,
20. ក្លិប ១៦៨ អតីត​នគរ​សំរិទ្ធ កែង​វត្ត​មហាមន្ត្រី សង្កាត់​អូ​ឡាំ​ពិ​ច​,
21. Love ក្រោយ​អ៉ិ​ធូ សង្កាត់​បឹងរាំង​,
22. វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី
23. សាលា SIS សង្កាត់​ផ្សារ​ដើម​គរ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular