ប្រែសម្រួលៈវាសនា៖មនុស្ស១៥នាក់បានឆ្លងកូវីដ១៩នៅក្នុងសហគមន៍នៅក្នុងខេត្តហាយហ្វឿងរបស់វៀតណាមខាងជើងកាលពីថ្ងៃអាទិត្យ នាំអោយខេត្តដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩នៅរលកទី៣នេះមានអ្នកឆ្លងឡើងដល់៦១១នាក់។
ចាប់តាំងពីថ្ងៃ២៨មករា ២០២១មក វៀតណាមមានអ្នកឆ្លងកូវីដ១៩នៅក្នុងស្រុកសរុប៧៩១នាក់នៅ១៣ទីតាំងផ្សេងគ្នា ដោយខេត្តហាយហ្វឿង ជាកន្លែងផ្ទុះខ្លាំងជាងគេ(៦១១ករណី) បន្ទាប់មកខេត្តក្វាងនិញក្បែរខាង មានអ្នកឆ្លង៦០នាក់ ក្រុងហូជីមីញ ៣៦នាក់ និងក្រុងហាណូយ៣៥នាក់។
នៅទូទាំងប្រទេសចាប់តាំងពីកូវីដ១៩បង្ហាញខ្លួនតាំងពីឆ្នាំមុនមក វៀតណាមមានអ្នកឆ្លងជំងឺនេះ២.៣៨៣នាក់តែ១.៧២០នាក់បានជាសះស្បើយពីជំងឺ និង៣៥នាក់ស្លាប់ដោយកូវីដ១៩៕
គ្រូពេទ្យពិនិត្យអ្នកជំងឺកូវីដ១៩នៅក្នុងខេត្តហាយហ្វឿង