ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកការទូតជាន់ខ្ពស់ចិនលោកវ៉ាង យីបានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃដិនធ្វើការជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបើកការសន្ទនាគ្នាឡើងវិញរវាងប្រទេសទាំងពីរដើម្បីស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលរងការខូចខាតក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។
លោកវ៉ាង ជាសមាជិកទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយថា សកម្មភាពរបស់រដ្ឋបាលត្រាំក្នុងការគាបសង្កត់និងទប់ទល់នឹងចិន បានបង្កផលប៉ះពាល់មិនអាចវាស់វែងបាន និង អំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកពន្ធគយលើទំនិញចិននិងបោះបង់ចោលនូវអ្វីដែលលោកនិយាយថាជាការគាបសង្កត់ដោយមិនសមហេតុផលលើវិស័យបច្ចេកវិជ្ជាចិន។
លោកវ៉ាងក៏បានទទូចដល់ទីក្រុងវ៉ាស៊ីនតោនឱ្យគោរពផលប្រយោជន៍ស្នូលរបស់ចិន បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង និង បញ្ឈប់ “ទំនាក់ទំនង”ជាមួយកងកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់។
លោកវ៉ាងបាននិយាយនៅក្នុងសុន្ទរកថាបកប្រែជាភាសាអង់គ្លេសរួចជាស្រេចថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាម៉េរិកបានកាត់ផ្តាច់ការសន្ទនាទ្វេភាគីនៅគ្រប់កម្រិតទាំងអស់។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីមានការប្រាស្រ័យទាក់ទងដោយត្រង់ជាមួយភាគីអាម៉េរិក ហើយចូលរួមក្នុងការសន្ទនាគ្នាដើម្បីដោះស្រាយបញ្ហា”។
លោកវ៉ាងបានចង្អុលបង្ហាញថាការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងប្រធានាធិបតីចិនលោកស៊ី ជីនភីងនិងលោកចូ បៃដិនថាជាជំហានវិជ្ជមាន៕
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទនេះបានអំពាវនាវអោយអាម៉េរិកដកចេញការរឹតត្បិតពាណិជ្ជកម្មនិងការទាក់ទងរវាងមនុស្សហើយបញ្ឈប់អ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងគិតថាជាជ្រៀតជ្រែកមិនត្រឹមត្រូវនៅតំបន់ទីបេតិ៍ កោះតៃវ៉ាន់ ក្រុងហុងកុង និងតំបន់ស៊ីនជាង