ក្រុម Mohahang All Star FC លើក​ពាន​បាល់ទាត់​ហ្វូ​ត​សាល ថ្នាក់ជាតិ​ឆ្នាំ​២០២០ ឈានឆ្ពោះ​ការប្រកួត​ថ្នាក់​អន្តរជាតិ​

ដោយៈ សម្បត្តិ / ភ្នំពេញៈ ក្រុម Mohahang All Star FC បាន​ក្លាយជា​ម្ចាស់​ជើងឯក ដោយបាន​លើក​ពាន ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ បាល់​ទាល់​ហ្វូ​ត​សាល ថ្នាក់ជាតិ​ឆ្នាំ ២០២០ កាលពី​យប់មិញ ដោយបាន​យកឈ្នះ ក្រុម​ឱ​ម៉ា​ល់ អេ​ហ្វ​ស៊ីក្នុង​លទ្ធផល បច្ចេកទេស ៩​ទល់នឹង​៤ លើ​ទីលាន​មជ្ឈមណ្ឌល​កីឡា ដឹ​ប្លូ​ស្ព័ត​អា​រី​ណា​ដែល​នេះ​ជា ជោគជ័យ​ថ្មី​មួយ សម្រាប់​ក្រុម Mohahang All Star FC ក្នុងការ​ឈានឆ្ពោះ​ការប្រកួត​ថ្នាក់ អន្តរជាតិ ដែល​ប្រទេស​វៀតណាម ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០២១ ។​

​ជាមួយនឹង​ជ័យជំនះ​នេះ លោក អ៊ិន សុ​ភិន ស្ថាបនិក​ក្រុម Mohahang All Star FC បាន​សម្តែង​នូវ​ក្តីរំភើប និង​សប្បាយរីករាយ​ជាខ្លាំង ដោយ​ក្រុម​របស់លោក​បានទទួល ជ័យលាភី​លេខ​១ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ បាល់​ទាល់​ហ្វូ​ត​សាល ថ្នាក់ជាតិ ឆ្នាំ​២០២០ ជាមួយនឹង​ការបោះ​ជំហាន​ថ្មី​មួយ ដើម្បី​ឆ្ពោះទៅ​ប្រកួត លើ​ឆាក​អន្តរជាតិ ។​

​លោក​បាន​បន្ថែមថាៈ ជោគជ័យ នាពេលនេះ គឺជា​ការខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​ពិសេស កីឡាករ ផ្ទាល់​តែម្តង ដែល​បានរួម​សហការគ្នា បាន​យ៉ាង​ល្អ នៅលើ​ទីលាន​ប្រកួត រហូត​ទទួលបាន​ជ័យលាភី ។ អ្វីដែល​សំខាន់​នោះ មិនមែន​តែ​ផ្តោតទៅលើ​តែ​ជ័យជំនះ នោះទេ គឺ​ប្រកាន់ខ្ជាប់​នូវ ក្រមសីលធម៌ ការគោរព​គ្នា​ទៅវិញទៅមក នៅលើ​ទីលាន​ប្រកួត ព្រោះ​កីឡា មិន​គ្រាន់តែ​ជាការ​ចាញ់ ឈ្នះ ប៉ុណ្ណោះ​ទេ តែ​ជាការ​រួបរួម សាមគ្គីភាព​គ្នា ស្រឡាញ់​រាប់អាន​គ្នា ទើប​ជាការ​លើកស្ទួយ​វិស័យ​កីឡា ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ។​

​សូមបញ្ជាក់ថា ចំណាត់ថ្នាក់​លេខ​១ ក្រុម Mohahang All Star FC លេខ​២ បាន​ទៅ​ក្រុម បាល់ទាត់ ឱ​ម៉ា​ល់ អេ​ហ្វ​ស៊ី លេខ​៣ ក្រុមបាល់ទាត់ Loading FC និង​លេខ​៤ ក្រុមបាល់ទាត់ Tai Chi FC ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular