ក្រុម Mohahang All Star FC បានក្លាយជាម្ចាស់ជើងឯក ដោយបានលើកពាន ក្នុងការប្រកួតដណ្តើមពានរង្វាន់ បាល់ទាល់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ ២០២០ កាលពីយប់មិញ ដោយបានយកឈ្នះ ក្រុមឱម៉ាល់ អេហ្វស៊ីក្នុងលទ្ធផល បច្ចេកទេស ៩ទល់នឹង៤ លើទីលានមជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណាដែលនេះជា ជោគជ័យថ្មីមួយ សម្រាប់ក្រុម Mohahang All Star FC ក្នុងការឈានឆ្ពោះការប្រកួតថ្នាក់ អន្តរជាតិ ដែលប្រទេសវៀតណាម ជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២១ ។
