ការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូ អង្គការនានា ឲ្យចូលរួមដាក់គម្រោង ស្នើជំនួយជាថវិកា ក្នុងការផលិតនូវ របាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី៣០ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ធ្វើការវិភាគ និងវាយតម្លៃ ពីវឌ្ឍនភាពរបស់ ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបាន តាមការសន្យា ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ ស្តីពីជំហានបន្ទាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេស ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។
