មណ្ឌលកម្សាន្តដូងទេរ ជាផ្នែកមួយ នៃបណ្តុំទេសរចណ៍ តំបន់ទឹកឈូ ដែលអភិវឌ្ឍន៍ខ្លួន បានរីកចម្រើន យ៉ាងឆាប់រហ័ស។ ផ្តើមចេញពីការប្រើ ប្រាស់កម្លាំង ត្រឹមតែ ៥ទៅ៦នាក់ កាលពី ៤ ឆ្នាំមុន បច្ចុប្បន្ន អ្នកស្រុក ប្រមាណជាង ៥០ នាក់ មានការងារធ្វើ ដែលជាឱកាសទទួលបាន ប្រាក់ចំណូល ពីម្ចាស់សេវាកម្មទេសចរណ៍ ក្នុងបរិវេណមណ្ឌលលម្ហែ ដ៏ពេញនិយមរបស់ភ្ញៀវជិតឆ្ងាយ សម្រាប់កន្លែងមួយនេះ។
