ប្រែសម្រួល៖វាសនា/យ៉ាងហ្គោន៖ របបយោធាមីយ៉ាន់ម៉ា បានព្រមានពួកអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារថាពួកគេអាច«ស្លាប់»តែមនុស្សរាប់ពាន់នាក់បាននាំគ្នាចេញមកតាមដងផ្លូវសាជាថ្មីកាលពីថ្ងៃចន្ទទី២២កុម្ភៈ ហើយភាពតានតឹងកើនឡើងដោយសារតែការស្លាប់បាតុករដល់ទៅ៤នាក់។
នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកំហឹងសាធារណជនកំពុងកើនឡើងដោយសារតែពួកឧត្តមសេនីយ៍បណ្តេញរដ្ឋាភិបាលស៊ីវិលនិងចាប់ខ្លួនមនុស្សជាង៥០០នាក់រួមទាំងមេដឹកនាំ អ៊ុងសាន ស៊ូជីកាលពី៣សប្តាហ៍មុន។បាតុកម្មមហាជនបានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលយុទ្ធនាការមិនស្តាប់មិនគោរពច្បាប់ស៊ីវិលបាននិងកំពុងធ្វើអោយគាំងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងធុរកិច្ច។
សេចក្តីថ្លែងការណ៍មួយចេញដោយទូរទស្សន៍រដ្ឋMRTVកាលពីយប់ថ្ងៃអាទិត្យបាននិយាយថា « ពួកអ្នកប្រឆាំងវ៉ាឥឡូវ កំពុងញុះញង់ប្រជាជន ជាពិសេសពួកយុវជនយុវតីអោយងាកទៅរកផ្លូវប្រឈមមុខមួយ ដែលនឹងនាំអោយបាត់បង់ជីវិត»។
សេចក្តីថ្លែងការណ៍ បានប្រាប់អ្នកប្រឆាំងតវ៉ាកុំអោយញុះញង់បង្ក«កុបកម្មនិងភាពអនាធិបតេយ្យ»។
ការព្រមាននេះកើតឡើងក្រោយចុងសប្តាហ៍ដែលមានបាតុករស្លាប់ច្រើនបំផុត គឺអ្នកប្រឆាំងតវ៉ា២នាក់ត្រូវបានសម្លាប់នៅពេលកងកម្លាំងសន្តិសុខបាញ់នៅក្រុងម៉ាន់ដាឡេ និងបុរសម្នាក់ក៏ត្រូវបានបាញ់សម្លាប់នៅក្រុងយ៉ាងហ្គោន។
ស្ត្រីវ័យក្មេងម្នាក់ក៏បានស្លាប់ក្រោយរបួសក្បាលដោយត្រូវគ្រាប់កាំភ្លើងក្នុងអំឡុងពេលតវ៉ាប្រឆាំងនៅរដ្ឋធានីណៃពីដោរ។
ក្នុងពេលជាមួយគ្នា តំណាងពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយថាលោកមានការព្រួយបារម្ភជាខ្លាំងអំពីការគំរាមថ្មីរបស់យោធា តែអ្នកប្រឆាំងតវ៉ាហាក់មិនខ្លាចញញើតទេនៅថ្ងៃចន្ទនេះដោយមនុស្សរាប់ពាន់នាក់ចេញមកប្រឆាំងរដ្ឋប្រហារនៅក្រុងយ៉ាងហ្គោន ៕
បាតុកម្មនៅទីក្រុងជាច្រើនចេញពីមជ្ឈដ្ឋានជាច្រើននៃសង្គមមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចំពេលបុណ្យសពយុវតីម្នាក់ដែលស្លាប់ដោយត្រូវគ្រាប់ក្នងបាតកម្មនៅក្រុងណៃពីដោរ