ដោយ៖តារារិទ្ធ/ភ្នំពេញ៖ព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ»បានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនដល់៧៦នាក់ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ។ ក្នុងនោះអ្នកខេត្តកណ្តាលម្នាក់ក៏បានឆ្លងកូវីដ១៩ និង មនុស្សចំនួន៦៥០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ។ នេះបើយោងតាមលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលឲ្យដឹងនាព្រឹកថ្ងៃទី ២២ខែកុម្ភៈ២០២១ ។
នៅក្នុងសន្និសីទសារព័ត៌មានស្តិពី«វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកណ្ដាល»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបង្ហាញថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះយើងបានធ្វើ ចត្តាឡីស័កអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ៦៥០ នាក់ ។
លោក ម៉ៅ ភិរុណ បានឲ្យដឹងថា៖ខេត្តកណ្តាលមានមនុស្សចំនួន១នាក់ដែលធ្វើការនៅក្លឹប N8 ហើយរស់នៅខេត្តកណ្ដាលមានឆ្លងកូវីត១៩ហើយបាននឹងកំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ,ហើយយើងបានធ្វើចត្តាឡីស័កមនុស្សចំនួន ៦៥០ នាក់ក្នុងនោះធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៥១១ នាក់និងនៅមណ្ឌលចត្តាឡីស័ក ១៣៩ នាក់នៅ មណ្ឌលចិត្តាឡីស័កព្រែកតាពៅសង្កាត់ដើមមៀនមាន៧៧ នាក់ ។ នៅកៀនស្វាយព័ត៌មានទាក់ទងនឹងទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈក្រសួងអប់រំអនុវិទ្យាល័យឫស្សី ជ្រោយសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយស្រុកស្អាង ,អនុវិទ្យាល័យឫស្សីស្រុកស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅខេត្តកណ្តាលមានយើងមានមណ្ឌលចត្តាឡីស័ក ១៨កន្លែងក្នុងនោះកំរិត១ មាន១២កន្លែងនិង កំរិត ២មាន៦កន្លែង។បច្ចុប្បន្នមានមនុស្សទៅធ្វើចត្តាឡីស័កនៅពញ្ញាឮ មាន១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក ,នៅមណ្ឌលចត្តាឡីស័កកណ្តាលស្ទឹង១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក,នៅខ្សាច់កណ្តាលមានចំនួន ១១ នាក់នៅមន្ទីរពេទ្យបង្អែកនិង នៅតាមផ្ទះចំនួន ៣១៧ នាក់ ,នៅស្រុកល្វាឯមមាន២១ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យពាមឧកញ្ញាអ៊ុង និង ១៨៣ នាក់នៅតាមផ្ទះ ,នៅស្រុកកៀនស្វាយមានចំនួន ២៨ នាក់នៅមណ្ឌលចត្តាឡីស័កក្នុងសាលាបឋមសិក្សាគគីរ និង នៅក្រុងតាខ្មៅមាន៧៧ នាក់កំពុងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ ។
នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៥ករណីថ្មីដោយក្នុងនោះមាន៣១នាក់ជាអ្នកឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនដល់៧៦នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនៅព្រឹកនេះបានឱ្យដឹង ថាអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំង៣១ករណីនោះមានជនជាតិចិន ១៩នាក់,កូរ៉ខាងត្បូងម្នាក់ដែលពួកគេស្នាក់នៅរាជធានីភ្នំពេញខណៈ ១១នាក់ទៀតត្រូវបានរកឃើញលើជនជាតិខ្មែរដែលក្នុងនោះ១០នាក់នៅរាជធានីភ្នំពេញនិងម្នាក់ទៀតនៅក្រុងតាខ្មៅខេត្តកណ្តាល ។ ដោយឡែក ៤ កណីថ្មីទៀតជាករណី នាំចូលដែលក្នុងនោះត្រូវបានរកឃើញលើបុរសជនជាតិខ្មែរវ័យ ៤៣ ដែលមកពីប្រទេសហ្គាណាមកដល់កម្ពុជានាថ្ងៃទី៨ ខែកុម្ភៈ ខណៈ៣ករណីទៀតត្រូវបានរកឃើញលើ ជនជាតិចិន៣នាក់ដែលធ្វើដំណើរមកពីចិនហើយមកដល់កម្ពុជានាថ្ងៃទី១១ខែកម្ភៈ។
តាមក្រសួងសុខាភិបាលបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន និងមណ្ឌលសុខ ភាពចាក់អង្រែ។ ក្រៅពីករណីវិជ្ជមានចំនួន៣៥នាក់ថ្មី ក្រសួងក៏បានប្រកាសឱ្យដឹងពីការព្យាបាលជាសះស្បើយនូវបុរសនិងស្ត្រីជនជាតិឥណ្ឌា២នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី២២ខែកុម្ភៈនេះកម្ពុជារកឃើញអ្នកមានកូវីដ១៩ចំនួន៥៦៨នាក់ដែលក្នុងនោះព្យាបាលជាសះស្បើយ៤៧៥នាក់និងកំពុងសម្រាកព្យាបាលមាន៨៣នាក់៕