Home កម្សាន្ត តារាចម្រៀង An...

តារាចម្រៀង Anna ចូល​រោងការ​ហើយ​ជាមួយ​បុរស​ជា​អ្នកជំនួញ​ម្នាក់​ក្រោយ​ស្គាល់គ្នា​ជាង​មួយឆ្នាំ​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M អ្នកនាង Anna បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​បុរស​ជា​អ្នកជំនួញ​ម្នាក់​កាលពី​ថ្ងៃទី​២២ ខែមករា​ឆ្នាំ ២០២១​ដែល​គ្រានោះ​នាង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស ពិសេស​ក្រុម​អ្នកជំនួញ​មានមុខមាត់​នៅ​ខេត្ត​ព្រះសីហនុ​ជាង​មួយ​ពាន់​នាក់​នោះ​។ ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ នាង​ក៏បាន​រៀបចំ​ពិធី​កាត់​ចំណងដៃ​ទទួលភ្ញៀវ​មក​នី​រាជធានី​ភ្នំពេញ​រាប់រយ​នាក់​បន្ថែមទៀត ក្នុងនោះ​ក៏មាន​សិល្បករ​មិត្ត​រួម​អាជីព​នេះ​ផងដែរ​។

​តារាចម្រៀង អេ​ណា បាន​បញ្ជាក់ថា បាន​ស្គាល់​ស្វាមី​កាលពី​ជាង​១​ឆ្នាំមុន​ក្រោយពី​បានការ​ណែនាំ​ពី​មិត្ត​ភ័​ក្កិ ហើយ​បាន​ស្វែងយល់​ចិត្ត​គ្នា​រហូត​សម្រេចចិត្ត​ចូល​រោងការ​ក្រោម​ការទទួលស្គាល់​ពី​ឪពុកម្តាយ​ទាំងសងខាង​។​អតីត​តារាចម្រៀង​វ័យ​៣២​ឆ្នាំ​រូបនេះ​បន្តថា​ក្រោយពី​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម​M​រយៈពេល​២​ឆ្នាំកន្លងមក​នាង​បាន​ងាក​ទៅ​មើល​ការខុសត្រូវ​មុខរបរ​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ គឺ​ការបើក​ដំណើរការ​ផ្ទះសំណាក់​នៅ​ទីនោះ ហើយ​ស្វាមី​នាង​ក៏​នឹង​បើក​ដំណើរការ​ក្រុមហ៊ុន​ថ្មី​នៅ​ទីនោះ​ផងដែរ​ក្រោយពេល​រៀបការ​រួច​។ នាង​ថា​ការងារ​សិល្បៈ​អាច​និង​មិន​បោះបង់ចោល​ទាំងស្រុង​ទេ នឹង​ឆ្លៀតពេល​ប្រសិនបើ​អាច​។

​លោក​សុខ ជា ដែលជា​ស្វាមី​របស់​អ្នកនាង Anna បាន​លើកឡើងថា មុនពេល​ចូល​រោងការ​លោក​ក៏​ធ្លាប់ធ្វើ​ការសាកល្បង​ចិត្ត​ដើម្បី​ឲ្យ​ដឹង​ពី​ចិត្តគំនិត ហើយ​ឃើញថា នាង​ពិត​នារី​ដែល​លោក​ស្រលាញ់​ពេញចិត្ត​។ លោក​មានការ​ងារ​ជា​អ្នកបើក​ជំនួញ​ផ្នែក​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដែល​ការងារ​នេះ​នឹង​បន្ត​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleខេត្តកណ្តាលមនុស្ស ៦៥០នាក់ត្រូវបានធ្វើចត្តាឡីស័កនិងម្នាក់ឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
Next articleអតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M អ្នកនាង Anna បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​បុរស​ជា​អ្នកជំនួញ​ម្នាក់​កាលពី​ថ្ងៃទី​២២ ខែមករា​ឆ្នាំ ២០២១​ដែល​គ្រានោះ​នាង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស ពិសេស​ក្រុម​អ្នកជំនួញ​មានមុខមាត់​នៅ​ខេត្ត​ព្រះសីហនុ​ជាង​មួយ​ពាន់​នាក់​នោះ​។ ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ នាង​ក៏បាន​រៀបចំ​ពិធី​កាត់​ចំណងដៃ​ទទួលភ្ញៀវ​មក​នី​រាជធានី​ភ្នំពេញ​រាប់រយ​នាក់​បន្ថែមទៀត ក្នុងនោះ​ក៏មាន​សិល្បករ​មិត្ត​រួម​អាជីព​នេះ​ផងដែរ​។
- Advertisment -

Most Popular